ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កុំភ្លេចណា! បបរសម័យប៉ុលពត មានលក់នៅ ក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ មិថុនា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 2475

 

ខេត្តសៀមរាប៖នៅរសៀលថ្ងៃទី១៨ ខែមិថុនានេះ ភ្នាក់ងារកាសែតកម្ពុជាថ្មី បានចុះមកអាហារដ្ឋាន ទួន តែម(អាំង គឹមម៉ាច)ដែលមាន លក់បបរសម័យប៉ុលពត ស្ថិតនៅក្រុមទី២ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប (ផ្លូវក្រវ៉ាត់ក្រុង)។

លោកទួន តែមបានឲ្យដឹងថា គោលបំណង ដែលលោកបើកនោះគឺចង់ឲ្យភ្ញៀវជាតិនិងអន្តរជាតិមានចំណាប់អារម្មណ៍ និងចង់រំលឹកឡើងវិញ កាលពីរបប៣ឆ្នាំ៨ខែនិង២០ថ្ងៃ ដើម្បីឲ្យកូនខ្មែរចងចាំ នូវប្រវត្តិសាស្ត្រក្នុងរបបសម័យប៉ុល ព្រោះលោកគ្មានគោលបំណងអ្វីទេ គឺដើម្បីជួយផ្សព្វផ្សាយ ឲ្យក្មេងជំនាន់ ក្រោយបានដឹងនៅរបបប៉ុលពត។
លោកបន្តថា ៖ ធាតុផ្សំជាមួយបបរ សម័យប៉ុលពត ចេញជាពីរលើកលើកទី១ មានទឹកបបរមួយចាន , គ្រាប់អង្កមួយចំនួន និងអំបិលមួយចំនួន។ លើកទី២បន្លែស្រស់ធម្មជាតិ , ស្លឹកបាស,ត្រួយល្ពៅ , ស្លឹកផ្ទី , ផ្លែត្រឡាច , ផ្លែល្ពៅ , ផ្លែននោងនិងសាច់ត្រី យកមកខេត្តពី ខេត្តស្ទឹងត្រែង។ល។
លោកបញ្ជាក់ថា ការបើកហាងនេះគឺលោកមិនមាន គោលបំណង អ្វីធំដុំនោះទេ និងប៉ះពាល់អ្វីនោះទេ គឺជាពិសេសចង់ ឲ្យពលរដ្ឋចងចាំ ពីសម័យនោះ ហើយក៏កុំភ្លេចអ្នក ដែលជួយរដោះយើងមក។
បើតាមប្រភព ពីប្រិយមិត្តក្នុង បណ្តាញសង្គមfacEbookបានឲ្យដឹងថា ពួកគាត់មានការ ចាប់អារម្មណ៍និងចង់ភ្លក់រសជាតិ៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 25,186 នាក់
ម្សិលមិញ : 54,121 នាក់
សរុប : 64,669,045 នាក់