ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ


មន្ទីរសាធារណការ ខេត្តក្រចេះ ជួលដីឲ្យឈ្មួញបូមខ្សាច់ កំពុងប៉ះពាល់ យ៉ាងខ្លាំងដល់ ប្រជាពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ មិនថុនា ឆ្នាំ​ 2017 អ្នកអាន 886

ខេត្តក្រចេះ៖មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះ ត្រូវបានប្រជាពលរដ្ឋ ធ្វើការរិះគន់ថាបានឃុបឃិតគ្នា ជាមួយឈ្មួញ ដើម្បីជួលដី មន្ទីរឲ្យឈ្មួញ រស់ ចិន្តា បូមខ្សាច់ បង្កផល ប៉ះពាល់ យ៉ាងខ្លាំង ដល់ដែល ប្រជាពលរដ្ឋ នៅតំបន់នោះ។

គេមិនដឹងថា ការជួលដីរស់រដ្ឋ មន្ទីរសាធារណការ ខេត្តក្រចេះ ឲ្យទៅឈ្មួញ ធ្វើការបូមខ្សាច់ បែបនេះ មានទំហំទឹកប្រាក់ ប៉ុន្មានចូលរដ្ឋ នោះឡើយ។ ប៉ុន្តែអ្វីដែល ធ្វើឲ្យប្រជាពលរដ្ឋ មិនសប្បាយចិត្ត នោះគឺការបូមខ្សាច់ របស់ ឈ្មួញរស់ ចិន្តា នាំឲ្យមានការ ប៉ះពាល់ យ៉ាងខ្លាំង ដល់ផ្នែក បរិស្ថាន និងការរស់នៅ របស់ប្រជាពលរដ្ឋ។ ចំណែកប្រធាន មន្ទីរសាធាណការ មិនខ្វល់ទៅ នឹងការរិះគន់ នោះឡើយ គឺសុខចិត្ត សម្ងំស្ងៀម ទុកពេល ឲ្យឈ្មួញបូមខ្សាច់ តាមអំពើចិត្ត បើទោះបី ជាមានការ តវ៉ាពីប្រជាពលរដ្ឋក្ដី។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ឈ្មួញឈ្មោះ រស់ ចិន្ដា ធ្វើសកម្មភាព បូមខ្សាច់នៅ ក្នុងទន្លេភូមិអណ្ដែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ បានធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាយូរមកហើយ និងបានធ្វើឲ្យ ខូចផ្លូវជាច្រើនខ្សែ ក្នុងសង្កាត់ក្រគរ ផងដែរ។

កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ពលរដ្ឋរស់នៅភូមិអណ្ដែងដូន សង្កាត់ក្រគរ ក្រុងក្រចេះ បានយករថយន្តជាច្រើនគ្រឿង ទៅបិទផ្លូវមុខការដ្ឋាន បូមខ្សាច់បូមក្រួសរបស់ឈ្មួញឈ្មោះ រស់ ចិន្ដា ដើម្បីតវ៉ាឲ្យ មន្ត្រីអាជ្ញាធរជួយ ដោះស្រាយ ទុក្ខលំបាករបស់ពួកគាត់។

តំណាងប្រជាពលរដ្ឋ ដែលប្រមូលផ្ដុំគ្នា តវ៉ាបានឲ្យដឹងថា ពួកគាត់ចង់ឲ្យ អាជ្ញាធរជួយបញ្ឈប់សកម្មភាពបូមខ្សាច់ របស់ឈ្មួញឈ្មោះ រស់ ចិន្ដា ដែលបង្កផលប៉ះ ពាល់ដល់ពួកគាត់កាន់តែខ្លាំងឡើងៗ។

តំណាងប្រជាពលរដ្ឋបានឲ្យដឹងថា មួយរយៈកន្លងទៅនេះ សកម្មភាពបូម ខ្សាច់របស់ឈ្មោះ រស់ ចិន្ដា បានធ្វើឲ្យបាក់ច្រាំងទន្លេ និងបាក់ផ្ទះពួកគាត់ ចូលក្នុងទឹក ជាងនេះទៅទៀតរថយន្តដឹកខ្សាច់ធំៗ បានធ្វើឲ្យខូចផ្លូវ ជាច្រើនខ្សែនៅ ក្នុងមូលដ្ឋានធ្វើដំណើរ លែងចង់កើតទៅហើយ។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោកសរ ចំរ៉ុង អភិបាលខេត្តក្រចេះ ជួយដោះស្រាយដល់ពួកគាត់ជាបន្ទាន់ ព្រោះពាក្យបណ្ដឹង របស់ពួកគាត់សុំឲ្យ អាជ្ញាធរសង្កាត់ក្រគរ និងអាជ្ញាធរក្រុងក្រចេះ ជួយដោះស្រាយនាពេលកន្លងមក គឺពុំមានលទ្ធផលអ្វីទាំងអស់។

ប្រជាពលរដ្ឋ បានលើកឡើងថា លោក យិន វណ្ណៈ អភិបាលក្រុងក្រចេះ ទំនងជាទទួលបានផលប្រយោជន៍ ពីឈ្មួញឈ្មោះ រស់ ចិន្ដា ទើបបណ្ដោយ ឲ្យឈ្មួញរូបនេះ ធ្វើអ្វីៗ តាមអំពើចិត្ត៕SRដោយមណ្ឌលកែវ

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 54,232 នាក់
ម្សិលមិញ : 40,381 នាក់
សរុប : 42,976,035 នាក់