ដំណឹងថ្មីៗ


អហខេត្តកោះកុងឃាត់ស្ត្រីម្នាក់ ព្រមទាំងថ្នាំញៀន ២០០០គ្រាប់ និងម៉ាទឹកកក១កញ្ចប់ធំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 524

 
ខេត្តកោះកុង ៖ កម្លាំងអាវុធហត្ថខេត្តកោះកុង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ពាក់ព័ន្ធនិងករណីជួញដូរខុសច្បាប់នូវសារធាតុញៀន ប្រតិបត្តិការខាងលើ បានធ្វើឡើងកាលពីម្សិលមិញ នៅចំណុចខាងកើតផ្សារ ដងទង់ ស្ថិតក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង ក្រោមការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ត្រីនួន វុត្ថា មេបញ្ជាការរងទទួលបន្ទុកការងារស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន និងមានការឯកភាពពីលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកោះកុងផងដែរ។

លោក វរសេនីយ៍ត្រីនួន វុត្ថា មេបញ្ជការរង នៃកងរាជអាវុធហត្ថខេត្តកោះកុង ទទួលបន្ទុកការងារស្រាវ ជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀនបានយដឹងថា យុទ្ធនាការខាងលើកម្លាំង អាវុធហត្ថខេត្តកោះកុងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៧ បានឃាត់ខ្លួនបានមុខសញ្ញាដែលជាជនសង្ស័យ បានម្នាក់មានឈ្មោះ ទួន ណាវី ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានមុខរបរកសិករ ស្នាក់នៅបន្ទប់ផ្ទះជួលលេខ២២៤ សង្កាត់បឹងសាឡាង ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោកបានបន្តថាក្នុងការឃាត់ខ្លួន ជនសង្ស័យខាងលើ កម្លាំងអាវុធហត្ថដកហូតវត្ថុតាង បានមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១កញ្ចប់ធំ =១០១,២៨ក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យាម៉ា) ចំនួន២០០០គ្រាប់=១៨០ក្រាម រួមទាំងទូរស័ព្ទដៃចំនួន២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងចាត់ការតាម និតិវិធីនិងស្រាវជ្រាវមុខ សញ្ញាពាក់ព័ន្ធបន្តទៀត ៕SRដោយយានជៀប


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,683 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,492 នាក់