ដំណឹងថ្មីៗ


សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 204

  នៅរសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ត្រឡប់មកប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការទៅប្រទេសជប៉ុនរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំរេចបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ដោយក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នាយ៉ាងជិតស្និទ្ធ ដោយមានកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងជាមិត្តភាពនេះអោយរឹងមាំបន្ថែមទៀត។

សូមជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលបានសេចក្ដីសុខ សុភមង្គល គ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 997 នាក់
ម្សិលមិញ : 23,362 នាក់
សរុប : 36,840,650 នាក់