ដំណឹងថ្មីៗ


ខេត្តស្ទឹងត្រែង ចាប់រថយន្តដឹកឈើ៣គ្រឿង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 339

 ខេត្តស្ទឹងត្រែង៖រថយន្តសាំងយ៉ុងដឹកឈើ ៣គ្រឿងខណះកំពុងធ្វើចរាចរណ៍ នៅតាមដងផ្លូវ ក៏ត្រូវបានមេព្រៃសហការជា១កម្លាំងប៉ូលីសសេដ្ឋកិច្ចខេត្ត ដេញស្ទាក់ចាប់នៅត្រង់ចំណុច ព្រំប្រទល់ឃុំអន្លង់ជ្រៃនិងឃុំសំអាង ស្ថិតនៅស្រុកថាឡាបរិវ៉ាត់ កាលពីវេលាម៉ោង៤និង០០នាទី ថ្ងៃទី១០ខែសីហាឆ្នាំ២០១៧។

បើតាមសមត្ថកិច្ចជំនាញ បានឲ្យដឹងថារថយន្តសាំយ៉ុងដឹកឈើ៣គ្រឿង នេះផ្ទុកឈើក្នុង១រថយន្តប្រមាណជាជាង១ម៉ែត្រគុប សរុបទាំង៣រថយន្ត ប្រហែលជាជាង៤ម៉ែត្រគុប។ ហើយបច្ចុប្បន្នទាំងរថយន្តនិងឈើត្រូវជំនាញរដ្ឋបាលព្រៃឈើអូស យកមករក្សាទុក នៅក្នុងរដ្ឋបាលព្រៃខេត្ត ដើម្បីធ្វើការវាស់វែងបន្តទៀត៕SRដោយអ៊ុល គឹមលាង

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,068 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,897,877 នាក់