ដំណឹងថ្មីៗ


បែកធ្លាយរូបថត Selfies រវាងនាយករដ្ឋមន្ត្រីជប៉ុន និងនាយករដ្ឋមន្ត្រីកម្ពុជា ថតជាង២ឆ្នាំមុន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 212

 រូបថត Selfies រវាងខ្ញុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន ស៊ីន ហ្សូ អាបេ មិនទាន់មានអ្នកណាបានឃើញនៅឡើយ ព្រោះវាស្ថិតក្នុងទូរស័ព្វរបស់ខ្ញុំជាង២ឆ្នាំមកហើយ។ រូបថតនេះថតនៅយប់មួយនាខែមេសា ២០១៥ នៅទីក្រុងហ្សាកាតា ក្នុងឱកាសខួប៦០ឆ្នាំ នៃសន្និសីទប្រជាជនអាស៊ី អាហ្វ្រិក (បាន់ឌុង)។
ក្រោយបញ្ចប់ពិធីជប់លៀងរៀបចំដោយប្រធាធិបតីយឥណ្ឌូណេស៊ី ខ្ញុំនិងនាយករដ្ឋមន្ត្រីអាបេបានអង្គុយរង់ចាំរថយន្តជាមួយគ្នា និងឆ្លៀតពិភាក្សាការងារផងដែរ។ ក្នុងពេលរង់ចាំនោះ ខ្ញុំក៏ទាញទូរស័ព្វមកSelfie ជាមួយអាបេ ហើយរក្សាទុករហូតទើបរកឃើញនាល្ងាចថ្ងៃទី១០ សីហា ២០១៧ ក្រោយពេលទស្សនកិច្ចនៅជប៉ុន។
មិត្តភាពដែលខ្ញុំ និងនាយករដ្ឋមន្ត្រីអាបេរួមគ្នាកសាងអោយទៅជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា-ជប៉ុន មានមួយផ្នែកចេញមកពីមិត្តភាព ការគោរពរាប់អានគ្នាដោយមិនប្រកាន់ប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេសតូចផងដែរ។
នៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីអាបេ បានរៀបចំខួបកំណើតអោយខ្ញុំដែលរឿងនេះកាន់តែបង្ហាញនូវការស្រឡាញ់រាប់អានគ្នា ដែលនាយករដ្ឋមន្ត្រីអាបេបានផ្តល់ដល់រូបខ្ញុំ។ ពេលរូបថតនេះបង្ហោះចេញទៅសុំមេត្តាកុំសើចព្រោះខ្ញុំមិនពូកែថតរូបទេ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 961 នាក់
ម្សិលមិញ : 23,362 នាក់
សរុប : 36,840,614 នាក់