ដំណឹងថ្មីៗ


លោកស៊ុន ចាន់ថុល កោតសរសើរកាណាដា ដែលបានអភិវឌ្ឍនៅកម្ពុជា

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 352

 ភ្នំពេញ៖រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរ យ៉ាងជ្រាលជ្រៅ ដល់ប្រទេសកាណាដា ដែលបានផ្តល់គាំទ្រចំពោះការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងក្នុងពិធីទទួល ជួបសម្តែងការគួរសម ពីសំណាក់លោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដា ដែលមានមូលដ្ឋាន នៅទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ថា"សូមកោតសរសើរ យ៉ាងជ្រាលជ្រៅ ដល់ប្រទេសកាណាដា ដែលបានផ្តល់គាំទ្រចំពោះ ការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា"។
ជាមួយគ្នានោះផងដែរ លោកស្រី Donita Pottie បានបញ្ជាក់ថា គោលនយោបាយសំខាន់ៗនៃការអភិវឌ្ឍកម្ពុជា និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ទាក់ទងទៅនឹងវិស័យ សាធារណការ និងដឹកជញ្ជូន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,047 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,897,856 នាក់