ដំណឹងថ្មីៗ


នាយករដ្ឋមន្ត្រីខ្មែរនិងឡាវ ប្រកាសព័ត៌មានរួមគ្នា អំពីលទ្ឋផល នៃកិច្ចប្រជុំពិសេសទ្វេភាគី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 594

 នៅព្រឹកថ្ងៃទី១២ សីហា ២០១៧ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណចកក្រកម្ពុជា និង ឯកឧត្ដម ថោងលួន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានជួបពិភាក្សាការងារទ្វភាគីពិសេសអំពីដំណោះស្រាយកងទ័ពឡាវចូលមកលើទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ
ថ្នាក់ដឹកនាំនៃប្រទេសទាំង២ បានប្រកាសព័ត៌មានរួមគ្នា នូវលទ្ធផលគួរជាទីមោទនៈ គឺភាគីឡាវ បានយល់ព្រមដកទ័ពចេញអោយផុតពីទឹកដីកម្ពុជាទៅត្រើយម្ខាងនៃទន្លេសេកុង អោយអស់នៅថ្ងៃស្អែកនេះ ហើយកងទ័ពរបស់កម្ពុជា ដែលកំពុងចល័តទៅតំបន់សមរភូមិនោះ ក៏ត្រូវត្រឡប់ចូលអង្គភាពដើមវិញអោយអស់នៅថ្ងៃនេះ។ លទ្ធផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលនេះ គឺបានបង្ហាញនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ដើម្បីការពារផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ប្រទេសទាំងពីរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,800 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,609 នាក់