ដំណឹងថ្មីៗ


ដុតផ្ទះថៅកែឆេះខ្ទេច រត់មកពួននៅ ក្រុងសៀមរាប ត្រូវបានចាប់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 1778

 ខេត្តសៀមរាប៖ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព ដុតផ្ទះថៅរបស់ខ្លួន ហើយរត់មកពួន នៅក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាកណីដុតផ្ទះ កើតឡើងនៅចំណុច ភូមិស្ទឹងខៀវ ឃុំស្រអែម ស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលពីថ្ងៃទី៤ខែសីហា កន្លងទៅ។
សមត្ថកិច្ចបានបន្ថែមថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៣:០០នាទី មាន ប្រជាពលរដ្ឋឈ្មោះតុំ សារ៉េន ភេទប្រុស អាយុ៥០ឆ្នាំទីលំនៅកន្លែងកើត ហេតុខាងលើ។ បានមកប្តឹងរាយការណ៍ជូនសមត្តកិច្ចឲជួយស្រាវជ្រាវរកឈ្មោះ នួន ហួរ ព្រោះរូបគេជាជនសង្ស័យ ក្នុងករណីដុតផ្ទះរបស់ជនរងគ្រោះ ដោយសារមានទំនាស់គ្នាបន្តិចបន្តួចរឿងសុំលុយមិនបាន ហើយផឹកស្រាស្រវឹងស្រែក ឡូឡាបង្ករឿងជាមួយជនរងគ្រោះមុនថ្ងៃកើតហេតុបន្តិច។

បន្ទាប់ពីទទួលបានព័ត៌មាន ពីនគរបាលស្រុកជាំក្សាន្ត តាមរយះស្នងការនគរបាល ខេត្តព្រះវិហារ នគរបាលនៃអធិការដ្ឋាន នគរបាល ក្រុងសៀមរាប ដោយមាន ការឯកភាពពីសំណាក់ លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប ក៏ដូចជាលោកវរសេនីយ៍ឯក ភឹងចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានជំរុញកំលាំង តាមជួយស្រាវជ្រាវ រកមុខសញ្ញាសង្ស័យ។

នគរបាល ក្រុងសៀមរាបបន្ថែមថា ជាលទ្ធផល នគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់សៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះនួន ហួរ ភេទប្រុស អាយុ៣២ឆ្នាំ កាលពីវេលាម៉ោង១៤:៣០នាទីថ្ងៃទី០៩/០៨/២០១៧ នៅចំនុចភូមិអារញ្ញ សង្កាត់សៀមរាប ដើម្បីធ្វើការសាកសួរ តាមនីតិវិធី ជនសង្ស័យបានសារភាព ថាខ្លួនពិតជាបានធ្វើសកម្មភាពដូចឈ្មោះតុំ សារ៉េន ចោទប្រកាន់មែន ។

យោងតាមស្មារតី សហប្រត្តិបត្តការណ៍ល្អ ជនសង្ស័យ ត្រូវបាននគរបាលក្រុងសៀមរាបធ្វើការប្រគល់ទទួលជូន នគរបាលនៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បីបន្ត និតិវិធី កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កា តាមនិតិវិធីច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,473 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,993,161 នាក់