ដំណឹងថ្មីៗ


ក្បួនរថយន្តដឹកឈើ ជាង២០គ្រឿង របស់ឧកញ៉ាសឹង សំអុល និងឧកញ៉ាវ៉ន ប៊ុនថៃ ទៅវៀតណាម អត់មានអ្នកទប់ស្កាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ សីហា ឆ្នាំ​ 2017 អ្នកអាន 1184

 ខេត្តមណ្ឌលគីរី៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់យប់ ប្រជាពលរដ្ឋ សង្កេតឃើញ ក្បួនរថយន្តយីឌុប ខ្នាតធំៗសម្រុកដឹក ជញ្ជូនឈើ ទៅវៀតណាម ដោយមិនមានអ្នកទប់ស្កាត់នោះទេ។

ក្បួនរថយន្តដឹកឈើ ទាំងនោះត្រូវបានគេបង្ហើបថា ជារបស់ឧកញ៉ា២រូបគឺឧញ៉ា សឹង សំអុល និងឧញ៉ា វ៉ន ប៊ុនថៃ។ កាលពីអំឡុងចុងខែមករា ឆ្នាំ២០១៦ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ចេញបទបញ្ជាឲ្យ អាជ្ញាធរនិងសមត្ថកិច្ច ខេត្តត្បូងឃ្មុំ ចាត់វិធានការលើឈ្មួញដែលល្បីខាងដឹកជញ្ជូនឈើ ចេញទៅវៀតណាមឧកញ៉ា សឹង សំអុល នឹងឧកញ៉ា មួយចំនួនទៀត។

តាមសេចក្ដីរាយការណ៍ថា ឈើទាំងនោះត្រូវបានគេដឹកចេញ ពីក្រុមហ៊ុន ម៉ាស្ទ័រខេ សាន់ របស់ឧញ៉ា សិង្ហ សំអុល ដែលមានទីតាំង នៅដែនព្រៃអភិរក្សភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី ។ បើតាមប្រភពថា បច្ចុប្បន្នមានការកាប់ឈើ នៅដែនភិរក្សនេះ យ៉ាងរង្គាល តាមរយៈការផ្ដល់លុយទៅឲ្យក្រុមមន្ត្រីអភិរក្ស ដែលត្រូវបានគេដឹងថា ក្នុង១ឡាន $៨០០ដុល្លារ ។

ឈើទាំងនោះត្រូវបានគេដឹក ទៅកាន់ប្រទេស វៀតណាម ដោយឆ្លងកាត់តាមខេត្តក្រចេះ ។ គួរបញ្ជាក់ថា ឧញ៉ា សិង្ហ សំអុល គឺជាមុខសញ្ញា នៃបទឧក្រិដ្ឋកម្មព្រៃឈើ ដែលត្រូវបានចង្អុលបង្ហាញកន្លងមក ដោយសម្ដេចនាយករដ្ឋមន្ត្រី។
ប៉ុន្តែបើទោះជាដូច្នេះក្ដី រហូតមកដល់ពេលនេះ ឧញ៉ាដែលមានឈ្មោះមិនសូវល្អរូបនេះ នៅតែមានលទ្ធភាពកាប់បំផ្លាញ ព្រៃឈើខ្មែរ ដឹកចេញទៅក្រៅប្រទេស យ៉ាងគឃ្លើនដដែល ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,165 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,416 នាក់