ដំណឹងថ្មីៗ


បងប្អូនប្រជាពលរដ្ឋ អាជីវករអ្នក និងអ្នកលក់ដូរសប្បាយរីករាយខ្លាំងណាស់ដែលបានឃើញ សម្តេចតេជោ ហ៊ុន សែន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 323

 បងប្អូនប្រជាពលរដ្ឋ អាជីវករអ្នក និងអ្នកលក់ដូរសប្បាយរីករាយខ្លាំងណាស់ដែលបានឃើញ សម្តេច តេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់នៅក្នុងផ្សារអូឡាំពិកកាលពីព្រឹកមិញនេះ។ បងប្អូន ខ្លះចាប់ឱប ខ្លះចាប់ថើប ចាប់ដៃ និងចាប់សុំថតរូប (Selfie) អស់ជាង ២ម៉ោងនៅក្នុងផ្សារ។

បងប្អូនប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី គឺម្នាក់ៗគោរពស្រឡាញ់ សម្តេចតេជោ ហើយស៊ូរង់ចាំ ជួបសម្តេច ទោះបីយូរយ៉ាងណាក៏ចាំ ទោះបីចង្អៀតណែនយ៉ាងណាក៏ចាំបាន ទោះបីស្អុះស្អាប់បែកញើស ច្រើនប៉ុណ្ណាក៏ស៊ូចាំជួបអោយទាល់តែបាន។ អ្នកមីងម្នាក់បានទុកចានស្រាក់នៅក្រៅផ្សារក្រោយពលទើបមកពីវត្ត ហើយរត់សំដៅមករកជួប សម្តេច តេជោភ្លាមៗ។ គាត់គោរពស្រឡាញ់ សម្តេចតេជោ ខ្លាំងបំផុត គាត់ថាមុននឹងស្លាប់ទៅវិញ បានឃើញ និងឱប សម្តេច តែម្តងគឺអស់ចិត្តហើយ។ គ្រាន់តែបានជួបសុំឱបបានភ្លាម គាត់យំតែម្តង!។ គ្រប់ៗគ្នាគោរពស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន អស់ពីបេះដូង។ សម្តេចតេជោ នៅរួមសុខរួមទុក្ខ ជាមួយបងប្អូនជានិច្ចុ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,768 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,489 នាក់