ដំណឹងថ្មីៗ


សម្តេចតេជោ ហ៊ុន សែន បាននាំកម្ពុជាឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 382

  ការអញ្ជើញចុះសួរសុខទុក្ខនិងសំណេះសំណាលដោយផ្ទាល់ជាមួយពលរដ្ឋ និងបងប្អូនអាជីវករ ពាណិជ្ជ ករ នៅតាមផ្សារមួយចំនួនក្នុងទីក្រុងភ្នំពេញ គឺបានឃើញច្បាស់អំពីស្ថានភាពការងារមុខរបរ និងការរីក ចម្រើនអាជីវកម្មរបស់បងប្អូននៅក្នុងទីក្រុង។ ជាក់ស្តែងនៅកម្ពុជាយើងគឺមានផ្សារទំនើបៗជាច្រើន ដែល បានកសាងសមស្របទៅនឹងតម្រូវការ និងការរីកចម្រើនរបស់ប្រទេសជាតិសព្វថ្ងៃ។

កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលទិញស្បែកជើង និងអាវកីឡាមួយចំនួននៅ ហាងអាឌីដាស់ (Adidas) នៅទល់មុខអាគារក្រុមហ៊ុន Cellcard តាមបណ្តោយផ្លូវព្រះសីហនុ។ សម្ភារៈដែលលក់នៅទីនេះគឺសុទ្ឋតែជារបស់ពិត (Original) ហើយតម្លៃគឺប្រហាក់ប្រហែល ឬថោកជាង ប្រទេសក្នុងតំបន់មួយចំនួនទៀតផង។ ក្រៅពីហាងនេះ គឺមានហាងទំនើបៗធំជាងនេះ ដែលលក់សម្ភារៈ ពិតៗដូចហាងនៅបរទេសដែរ។ ដូច្នេះ បងប្អូនអាចទិញសម្ភារៈទំនើបថ្មីៗម៉ាកទាន់សម័យ (Brand name) នៅក្នុងប្រទេសយើងបាន ដោយមិនចាំបាច់ចំណាយលុយជិះយន្តហោះទៅប្រទេសក្រៅឡើយ។

សូមជូនពរបងប្អូនអាជីវករពាណិជ្ជករលក់ដូរបានដាច់ល្អ និងជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និង រីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 29,260 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,591,085 នាក់