ដំណឹងថ្មីៗ


រថយន្ដដឹកឈើរាប់សិបគ្រឿង របស់សឹងសំអុល ត្រៀមចេញទៅវៀតណាម

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 598

 
បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា រហូតមកដល់ពេលនេះ រថយន្តប្រភេទធំៗរាប់សិបគ្រឿង ដែលផ្ទុកឈើពេញៗ ជារបស់សឹង សំអុល បានកំពុងត្រៀម ដឹកជញ្ជូនពីកម្ពុជា ទៅប្រទេសវៀតណាម ខណះការដឹកជញ្ជូន កន្លងទៅរាប់សិបគ្រឿង បានដោយសុវត្ថិភាពរួចហើយ។
តាមសេចក្ដីរាយការណ៍ដដែលបន្ថែមថា នៅក្នុងរយៈពេលប្រាំថ្ងៃមកហើយ គេសង្កេតឃើញមានរថយន្ដយីឌុបធំៗមានចំនួន

ចាប់ពី៤០ទៅ៥០5គ្រឿងបាន នឹងកំពុងស្ទូចលើក ដាក់ឈើពេញៗស្ថិតនៅក្នុងក្រុមហ៊ុន ម៉ាស់ស្ទើខេសាន់របស់ឧកញ៉ាសឹងសំអុល ដែលមានទីតាំងនៅ ភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី។

ប្រភពដដែលបន្តថា រថយន្ដស្តុបឈើទាំងអស់ នោះគេពុំទាន់ដឹងថា មាន PC រឺយ៉ាងណានោះទេ គ្រាន់តែដឹងថា នៅក្នុងក្រុមហ៊ុនខាងលើនោះ កាលកន្លងមកត្រូវបានគណៈកម្មកាថ្នាក់ជាតិ ចុះចាប់បង្ក្រាប រកឃើញឈើ ខុសច្បាប់ប្រមាណជិត2ម៉ឺនម៉ែត្រគូបឯនោះ រហូតមកទល់ពេលនេះក្នុងដីក្រុមហ៊ុនខាងលើនោះពុំមានសល់ឈើនោះទេ បើទោះជាមានក៏មានតែឈើចាស់ៗសេសសល់ ដែលមិនអាចយក ជាការបានឡើយ។

ចំណែកឈើ ដែលកំពុងស្ទួច លើកដាក់សព្វថ្ងៃនេះ គឺសុទ្ធតែឈើដែលកាប់អារថ្មីៗស្រស់តែម្ដងដែលទេសង្ស័យថា ជាឈើកាប់នៅក្រៅដែន រួចដឹកចូលក្រុមហ៊ុន ដើម្បីបំភន្ធ័ភ្នែកសមត្តកិច្ច។

ជុំវិញបញ្ហានេះមិនដឹង លោកសុង ឃាង ប្រធានមន្ទីរសិកម្មខេត្ត និងលោក អ៊ុំ វណ្ណ សុភះ នាយខណ្ឌរដ្ឋបាលព្រៃឈើ រឺក៏លោកស្វាយ សំអ៊ាង អភិបាលខេត្តដឹងដែរឬយ៉ាងណានោះទេ។

ប្រជាពលរដ្ឋ សុំណូមពរដល់ មន្ត្រីថ្នាក់ជាតិ ជាពិសេសលោក សៅ សុខា មេបង្ក្រាប មេត្តាចុះពិនិត្យមើលជាថ្មី នៅក្រុមហ៊ុនខាងលើនេះផង។
លោកសឹង សំអុល ធ្លាប់ត្រូវបាន សម្ដេចតេជោហ៊ុនសែន ព្រមានផងដែរ ពាក់ព័ន្ធ ទៅនឹងជំនួញឈើ កាលពីកន្លងទៅ។ ប៉ុន្តែលោកសឹង សំអុល ហាក់មិនញញើត បទបញ្ជាឬការព្រមាន របស់ប្រមុខរដ្ឋាភិបាលឡើយ។

ជាមួយគ្នានេះ កន្លងទៅ កម្ពុជាបាន ដាក់បម្រាមការនាំឈើ ទៅក្រៅប្រទេសផងដែរ តែរហូតមកដល់ពេលនេះ ការនាំឈើ ទៅវៀតណាម នៅតែបន្តកើតមាន ឥតឈប់ឈរដដែល ដោយឈ្មួញទាំងនោះ ប្រើរូបភាពផ្សេងៗ ក្នុងនោះលោកសឹង សំអុល ក៍ជាអ្នកជំនួញរកស៊ីឈើ ដ៍ធំផងដែរ នៅប៉ែកខាងកើត ទន្លេមេគង្គ ហើយក៍ជាអ្នកនាំឈើ ទៅវៀតណាម មិនចាញ់ឈ្មួញផ្សេងៗ៕

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,732 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,453 នាក់