ដំណឹងថ្មីៗ


សម្តេចតេជោ អញ្ជើញប្រគល់សញ្ញាបត្រ ដល់និស្សិតពេទ្យសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 262

 នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលដែលពិធីនេះធ្វើឡើងនៅ នៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ និស្សិតដែលទទួលសញ្ញាបត្រនាព្រឹកនេះរួមមាន៖

វេជ្ជបណ្ឌិតឯកទេស វេជ្ជបណ្ឌិតទូទៅ ទន្តបណ្ឌិត ឱសថការី បរិញ្ញាបត្រ បរិញ្ញាបត្ររង គិលានុបដ្ឋាក ឆ្មប មន្ទីរពិសោធន៍ វិទ្យុសាស្រ្ត និងព្យាបាលដោយចលនា សរុបចំនួន ៣,៩៨៦នាក់។ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងអបអរសាទរចំពោះនិស្សិតជ័យលាភីនាថ្ងៃនេះទាំងអស់ ហើយសម្តេចពិតជាមានមោទភាពដែលថ្ងៃនេះ យើងទទួលបានធនធានមនុស្សជាបន្តទៀតក្នុងវិស័យសុខាភិបាល។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ថ្ងៃនេះបន្ទាប់ពីប្រគល់ជូនដល់សញ្ញាបត្ររួច សម្តេចនឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅប្រទេសចិន ដើម្បីចូលរួមពិព័ណ អាស៊ានចិន ដោយត្រូវឡើងយន្តហោះនៅម៉ោង៩:៣០នាទីព្រឹកនេះ តែដោយសាតែការសន្យា និងជាកាផ្តល់កិត្តិយសដល់និស្សិតយើង សម្តេចបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិតយើងសិន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អំពាវនាវសារជាថ្មីទៀតអោយគ្រូពេទ្យទាងអស់ត្រូវតែគោរពវិជ្ជាវិវៈពេទ្យ មិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ។ សម្តេចក៏បានបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវគោលនយោបាយគាំពារសុខភាពស្ត្រីដែលជាកម្មការរិនី ទាំងក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ពេលឆ្លងទន្ល គឺយើងបានត្រៀមថវិការសំរាប់ជួយពួកគាត់ផងដែរ ជាពិសេយើងនឹងបន្តបង្កើតក្លីនិច និងមណ្ឌលសុខភាពបន្តែមតាមបណ្តារោងចក្រ និងកន្លែងផ្សេងៗទៀត។ សម្តេចតេជោក៏បានមានប្រសាស៍ផងដែថា នៅក្នុងអំឡុងពេលដែលសម្តេចអញ្ជើញទៅប្រតេសចិននោះ សម្តេចនឹងស្នើសុំបន្ថែមនូវសំភារសុខាពិបាលមួយចំនួនទៀត ដើម្បីពង្រឹងវិស័យសុខាភិបាលតាមបណ្តាមន្ទីរពេទ្យបង្អែកនានារបស់ប្រទេសកម្ពុជា អោយកាន់តែល្អប្រសើរបន្តែទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើវិស័យសុខាភិបាលនេះបន្ថែមទៀត ដើម្បីអោយកម្ពុជាសម្បូរធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ ហើយសម្តេចក៏សូមចូលរួមអបអរសាទរ ចំពោះជ័យលាភី និងអាណាព្យាបាលទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅពេលនេះ នឹង សូមអោយទទួលបានការងារ និង ភាពជោគជ័យបន្តបបន្ទាប់ទៀត។ មុននឹងបញ្ចប់សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នឹងបានថតរូបអនុស្សាវរីយ៍កនុងបរិយាកាសរីករាយក្រៃលែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,780 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,501 នាក់