ដំណឹងថ្មីៗ


ចាប់ស្ត្រីបរទេសម្នាក់ ជួញដូរគ្រឿងញៀន ជិតមួយគីឡូ នៅព្រលានយន្តហោះសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 6087

 

ខេត្តសៀមរាប៖ស្ត្រីបរទេសម្នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធ ករណីរត់ពន្ធ គ្រឿងញៀន ប្រមាណជិត១គីឡូនៅច្រក ព្រលានយន្តហោះ អន្តរជាតិសៀមរាប។

លោកឧត្តមសេនីយ៍ត្រីអ៊ុ អមរា ស្នងការរង ខេត្តសៀមរាប បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ ថាដោយអនុវត្តតាមផែនការ របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកនាយ ឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោក ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ និងលោកឃឹម ប៊ុនសុង ប្រធានគណ:កម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន និងជាអភិបាល ខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប ដឹកនាំសម្របសំរួលដោយព្រះរាជអាជ្ញារង ហួត វិចិត្រ ចុះដឹកនាំបង្ក្រាបផ្ទាល់ដោយរូប និងលោក អ៊ិន សុង ប្រធានការិយាល័យ(ក១) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមសហការ ពីគយរដ្ឋាករ និងនគរបាល ច្រកទ្វារអន្តរជាតិខេត្តសៀមរាប ឈានដល់ការបង្ក្រាបបាន ករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដោយលាក់នៅក្នុងខ្លួន ពីប្រទេសប្រេស៊ីល មកកម្ពុជា ឆ្លងកាត់ Dubai និង Bangkok តាមជើងយន្តហោះលេខ PG 913 ចុះ នៅអាកាសយានដ្ឋានអន្តជាតិសៀមរាប សមត្ថកិច្ចជំនាញយើងបានចាប់ខ្លួនជនសង្ស័យ នៅចំណុចអ្នកដំណើរមកដល់ នៃអាកាសយានដ្ឋានអន្តជាតិសៀមរាប នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។

លោកឧត្តមសេនីយ៍ត្រី អ៊ុ អមរាបន្ថែមថា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ FLORES GONZALEZ YOSBEILYS KATERINE កើតថ្ងៃទី 22/09/1990 កាន់លិខិតឆ្លងដែនលេខ 116131197 ជនជាតិ VANEZUELA និងចាប់យកវត្ថុតាង សារធាតុញៀនប្រភេទកូកាអ៊ីន(Cocaine) ចំនូន ១០៤ដុំ ទម្ងន់ប្រហែល ១គីឡូក្រាម ។

បើតាមលោក ឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរង ខេត្តសៀមរាប បន្ថែមថាស្ត្រីម្នាក់នេះ ជំនាញដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែនបានសម្រេចជោគជ័យជាង១០ឆ្នាំ ទៅជាច្រើនប្រទេស តែត្រូវអស់លក្ខណ៍នៅប្រទេសកម្ពុជា៕SR


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,753 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,474 នាក់