ដំណឹងថ្មីៗ


រឿងអាស្រូវ ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង ត្រូវបានបែកធ្លាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 348

ខេត្តបាត់ដំបង៖រឿងអាស្រូវ របស់លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងមន្ត្រីជំនិតមួយចំនួនទៀត កំពុងតែត្រូវបានបែកធ្លាយ ជាសាធារណះ។

យោងតាមប្រភពបានទម្លាយថាលោកឡុង ផលគុណ រួមនិងមន្ត្រីសំខាន់ៗ ចំនួន៦រូប កំពុងត្រូវបានមន្ត្រីមួយចំនួន នៅក្នុងមន្ទីរបានរិះគន់ថា អស់រយះពេលច្រើនឆ្នាំមកនេះ ពួកគាត់បានរួមដៃគ្នាធ្វើការកិបកេងថវិកាជាតិ យ៉ាងធ្ងន់ធ្ងរ តាមរយៈស៊ីប្រាក់ចំណាយលើការស្ដារ និងកសាងប្រព័ន្ធរាសាស្ដ្រ ការកិបកេង ការចំណាយលើការជួយសង្គ្រោះ ស្រូវស្រែប្រជាពលរដ្ឋ រួមនិងយកគ្រឿងចក្រ របស់រដ្ឋដេលជប៉ុន ផ្ដល់អោយ ដើរស៊ីឈ្នួកឯកជន ដើម្បីរកប្រាក់ផ្ទាល់ខ្លួននៅរដូវប្រាំងជាដើម។ នេះបើតាមគេហទំព័រក្នុងស្រុកមួយបានចេញផ្សាយ នៅថ្ងៃ១១កញ្ញានេះ។

មន្ត្រីបម្រើការងារ នៅក្នុងមន្ទីរធនធានទឹក ខេត្តបាត់ដំបង បានទម្លាយថា នៅក្នុងមួយឆ្នាំៗ ការ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោក ឡុង ផលគុណ បានធ្វើអោយរដ្ឋបាត់បង់ប្រាក់ មិនតិចជាង ៥០០លានរៀល តាមរយៈការកេងបន្លំបំប៉ោង លើផ្នែកថែទាំ និងជុសជុល ឬសាងសង ប្រព័ន្ធធារាសាស្ត្រ ការបំប៉ោងការចំណាយ ក្នុងការចុះបូមទឹកដាក់ស្រូវស្រែ ប្រជាពលរដ្ឋ ពេលមានគ្រោះរាំងស្ងួត ការចំណាយថែទាំជុសជុលមន្ទីរ និង ការចំណាយក្នុងការ ជុសជុលគ្រឿងចក្រ និងបាតុភាពមួយចំនួនទៀត។ ហើយចំណូលដ៏ធំមួយទៀត គឺយកគ្រឿងចក្រជាច្រើនគ្រឿង ទៅរកស៊ីផ្ទាល់ខ្លួន បានប្រាក់ក្នុងឆ្នាំៗ រាប់ម៉ឺនដុល្លា ដើរស៊ីចាយយ៉ាងសង្ហារ ។

ភាពមិនក្រក្រតីរបស់ លោក ឡុង ផលគុណ ត្រូវបានគេដឹងថា មានការចូលរួមសហការជាមួយមន្ត្រីសំខាន់ៗ ក្នុងមន្ទីរ រួមមាន ១ លោកអនុប្រធានមន្ទីរ ហុង គឹមសាន ២ លោក ហ៊ួត ច័ន្ទតារារិទ្ធ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ដែលថ្មីៗនេះ ត្រូវបានលោកប្រធានមន្ទីរ ឡុង ផលគុណ ស្នើរសុំតែងតាំង ជាអនុប្រធានមន្ទីរ ៣ លោក ស សារិន អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ៤ លោក ឈឺន សុខុម ប្រធានការិយាល័យធារាសាស្ដ្រកសិកម្ម ៥ លោកអនុប្រធានមន្ទីរ ខៃ សុដា ៦ លោក លោក ថោង ផល្លា អនុប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ។

សព្វថ្ងៃនៅ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង មានមន្ត្រីក្របខ័ណ្ឌសរុបមិនតិចជាង៥០នាក់ និងមន្ត្រីកិច្ចសន្យាខ្ទង់១០រួប ប៉ុន្តែមន្ត្រីមានសំណាង និងអាចមានវាសនាធ្វើអ្នកមាន គឺ តែមន្ត្រីដែលមាន ឈ្មោះខាងលើតែប៉ុណ្ណោះ។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួល បានការអត្ថាធិប្បាយ បកស្រាយបំភ្លឺពីមន្ទីរធនធានទឹក ខេត្តបាត់ដំបង បាននៅឡើយទេ ដោយមិនមានលេខ ទូរសព្ទទាក់ទង។ ប៉ុន្តែលោកប្រធានមន្ទីរ ឡុង ផលគុណ បានប្រាប់គេហទំព័រដែលបានផ្សាយនោះថា បើឃើញយ៉ាងណាដាក់អញ្ចឹញទៅ ហើយក៏ផ្ដាច់ទូរសព្ទតែម្ដង៕SRដោយគង់ រស្មី


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,792 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,513 នាក់