ដំណឹងថ្មីៗ


ចាប់វៀតណាម២នាក់ ករណីជួញឈើប្រណិត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 451

ខេត្តរតនគិរី៖ជនជាតិវៀតណាមចំនួន២នាក់ ត្រូវបានកម្លាំងអន្តោប្រវេស នៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួន នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ការសម្របសម្រួលពីលោក រ៉ាបូ រ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងផ្ទះស្តុកឈើប្រណិតមួយកន្លែង ស្ថិតនៅភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀក ក្រុងបានលុង ។

មន្ត្រីនគរបាលខេត្ត បានប្រាប់អ្នកកាសែតថា ជនជាតិវៀតណាម២នាក់ មានឈ្មោះ ង្វៀង វ៉ាន់កុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅខេត្តបាក់និញ កាន់លិខិតឆ្លងដែនលេខB2856663។ ទី២- ឈ្មោះ ខៀវ ធីហាញ់ ភេទស្រីអាយុ៤៤ឆ្នាំ រស់នៅខេត្ត ថាញ់ហ័រ កាន់លិខិតឆ្លងដែនលេខB8931758។

បើតាមមន្ត្រីនគរបាលបន្ថែមថា បច្ចុប្បន្នសមត្ថកិច្ច កំពុងឃាត់ខ្លួន ជនជាតិវៀតណាមទាំង២នាក់ នៅការិយាល័យ អន្តោប្រវេស នៃស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ជនជាតិវៀតណាម មកស្នាក់នៅក្នុងខេត្តរតនគិរីនេះ ភាគច្រើនជាជំនួញឈើប្រណិតដោយ ខុសច្បាប់ផងដែរ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,774 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,495 នាក់