ដំណឹងថ្មីៗ


ម្តាយនេះគ្មានចិត្តមេត្តា ចាប់កូនអាយុ១ខួប បោកសម្លាប់យ៉ាងឃោឃៅបំផុត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 1662

 ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់បានចាប់កូនស្រីខ្លួនឯងបោកនឹងជញ្ជាំងផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗគួឱ្យអាសូពន់ពេក។
ហេតុការណ៍ នេះកើតឡើង នៅថ្ងៃទី១២ខែគកញ្ញាឆ្នាំ២០១៧វេលាម៉ោង១៨,៣០នាទី ចំណុចអណ្តូងពីរ ស្ថិតក្នុងភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង។
សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះ មូលហេតុដោយម្តាយ មានរោគសសៃប្រសាទ ទើបបានចាប់កូនស្រីខ្លួនឯងអាយុ១ខួបបោក និងក្តាផ្ទះបណ្តាល អោយស្លាប់ភ្លាមៗ នៅនឹកន្លែង។
ជនសង្ស័យជាម្តាយមានឈ្មោះ តិសុខឃី អាយុ៣៤ឆ្នាំ ជាស្រ្តីមេម៉ាយ រស់នៅភូមិឃំុកើតហេតុខាងលើ រីឯកូនឈ្មោះ ណាល់ ស្រីពេជ្រ ទើបតែអាយុ១ខួប។
ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានមករាយការណ៍ អោយសមត្ថកិច្ចចុះទៅឃាត់ខ្លួន ពិនិត្យកន្លែងកើតហេតុ។ រួចហើយសមត្ថកិច្ច បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 27,448 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,589,273 នាក់