ដំណឹងថ្មីៗ


សម្ដេច៖មិត្តចិនគឺជាខ្នងបង្អែក ដ៏រឹងមាំដែលបន្ត ជួយកម្ពុជា គ្រប់កាលៈទេសៈ ដែលគ្មានបរទេសណា មកបំបែកបំបាក់ បានឡើយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 555


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចកក្រម្ពុជា នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញ ធ្វើដំណើរចាកចេញ ពីទីក្រុងណាននីន ខេត្តក្វាងស៊ីប្រទេសចិន វិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបានចូលរួម នៅក្នុងពិធីបើក ពិព័រណ៍ចិន-អាស៊ានលើកទី១៤។

តាមរយៈពិព័រណ៍នេះ ផលិតផលកម្ពុជាជាច្រើន ជាពិសេសផលិតផលកសិកម្មបាននឹងកំពុងហូរចូលមកកាន់ប្រទេសចិន ដែលបានពង្រីកទីផ្សារ និងពង្រឹងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមាន ទំហំធំឡើងជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះដែរ ទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងខេត្តក្វាងស៊ី ក៏កាន់តែជិតស្និទ្ឋ ហើយជាពិសេស ទំនាក់ទំនងនិងសហប្រតិបត្តិការ ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិន-កម្ពុជា ក៏កាន់តែឈានទៅកាន់ កម្រិតខ្ពស់ជាបន្តបន្ទាប់។ មិត្តចិនគឺជាខ្នងបង្អែកដ៏រឹងមាំដែលបន្ត ជួយកម្ពុជាគ្រប់កាលៈទេសៈ ដែលគ្មានបរទេស ណាមកបំបែកបំបាក់បានឡើយ។

តាមម៉ោងពេលហោះហើរ នៃយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា គឺនឹងទៅដល់ទីក្រុងភ្នំពេញក្នុង កំឡុងពេលជាង២ម៉ោង។
សូមជូនពរបងប្អូន ជនរួមជាតិបាន សប្បាយរីករាយនៅ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌទាំងអស់គ្នា ហើយសូមបើកបរ មានសុវត្ថិភាព គ្រប់ទីកន្លែង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 29,614 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,591,439 នាក់