ដំណឹងថ្មីៗ


អ ហខេត្តកោះកុង ឃាត់ខ្លួនមនុស្ស៣នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 348

 ខេត្តកោះកុង៖មន្ត្រី អ ហ ខេត្តកោះកុង បានរាយការណ៍អោយដឹងថាមនុស្សចំនួន៣នាក់ ត្រូវបានឃាត់ខ្លួន ដោយជាប់សង្ស័យពាក់ព័ន្ធ គ្រឿងញៀន។
ករណីបង្ក្រាបការ ជួញដូរគ្រឿងញៀន ធ្វើឡើងនៅ វេលាម៉ោង១២"០០នាទីថ្ងៃទី១២-០៩-២០១៧នៅចំណុចផ្ទះក្រហមស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជយ័ ក្រុងខេមរភូមិន្ទ និងងចំណុចផ្ទះជួលភូមិនាងកុក ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា។
ដោយកំលាំងការិយាល័យ បង្ក្រាបបទល្មើសគ្រឿងញៀន សហការ (អហក្រុងខេមរៈភូមិន្ទនិងអហស្រុកមណ្ឌលសីមា) ដឹកនាំដោយលោកវរសេនីយ៍ត្រីនួន វត្ថាមេបញ្ជាការរងខេត្ត ទទួលបន្ទុកបង្រ្កាបបទល្មើស។
មន្ត្រីអាវុធហត្ថបន្ថែមថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុ ងនិងមានការសម្របសម្រួល ពីលោកប៊ូ ប៊ុនហាងព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកោះកុង បានធ្វើការឃាត់ខ្លួនជនសង្សយ័៣នាក់
១/ឈ្មោះ ចាន់ ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំមុខរបរមិនពិតប្រាកដទីលំនៅបច្ទុប្បន្នភូមិ១ សង្កាត់ដងទង់ក្រុងខេមរៈភូមិន្ទខេត្តកោះកុង។
២/ឈ្មោះ ម៊ិញ សុភា ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។
៣/ឈ្មោះ ជា ស្រីស ភេទស្រីអាយុ៣៣ឆ្នាំមុខរបរកម្មកររោងចក្រ មានទីលំនៅបច្ចុប្បន្នភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទខេត្តកោះកុង។
ដកហូតបានវត្ថុតាងរួមមានថ្នាំញៀន ប្រភេទម៉ាទឹកកក ចំនួន២៨កញ្ចប់ក្នុងនោះ៣កញ្ចប់ធំនិង២៥កញ្ចប់តូចមានទំងន់ស្មើនិង៧.០៦ក្រាម. ទូសព្ទ័ដៃ០៥គ្រឿងនិងដបសំរាប់ជក់០១ ថង់សំរាប់ច្រក០២ដុំ ទុយោជ័រ១ប្រអប់ដេកកេស៣កន្ត្រៃយ៍១ម៉ូតូ១គ្រឿងលុយរៀល ចំនួន២០ម៉ឺនរៀលលុយបាតចំនួន២០០០បាត។
បច្ចុប្បន្នជនសង្សយ័និងវត្ថុតាង កំលាំងជំនាញកំពុង កសាងសំណុំរឿងបញ្ចូន ទៅសាលាដំបូងខេត្តកោះកុងដើម្បី ចាត់ការទៅ តាមផ្លូវច្បាប់៕SR ដោយ យាន ជៀប


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,801 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,522 នាក់