ដំណឹងថ្មីៗ


ថៃចាប់ខ្លួនខ្មែរ១៨នាក់ ដែលលួចចូល កាប់ឈើគ្រញូង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 2439

អាជ្ញាធរ សមត្ថកិច្ចថៃ បានចាប់ខ្លួនពលករខ្មែរ ជាបន្តបន្ទាប់ចំនួន ១៨នាក់ ដែលលួចចូលកាប់ឈើគ្រញូង ក្នុងតំបន់ឧទ្យាន ក្នុងខេត្តនគររាជសីម៉ា ប្រទេសថៃ កាលពីថ្ងៃទី ១៨-២០-២២ ខែកញ្ញា ឆ្នាំ ២០១៧ ។ ដែលរួមមានវត្ថុតាង ឈើគ្រញូងជាច្រើន និងសម្ភារៈកាប់ឈើត្រូវបានរឹបអូស ។

ក្រុមមន្ត្រីសមត្ថកិច្ច បាននិយាយថា ពលករទាំង១៨នាក់នេះ គឺចាប់ខ្លួនខណៈពេល ដែលកំពុងធ្វើសកម្មភាព លួចកាប់ឈើ ក្នុងតំបន់ឧទ្យានជាតិ ថាប់ឡានទីបីខ្នងម៉ាន់ ស្រុកខនបូរី ខេត្ត នគររាជសីម៉ា ប្រទេសថៃ ។ ក្រោយពេលចាប់ខ្លួន ពលករខ្មែររឹបអូស បានឈើគ្រញូងជាច្រើន និងសម្ភារៈ កាប់បំផ្លាញឈើ មួយចំនួន ។

សមត្ថកិច្ចថៃបញ្ជាក់ថា ក្រោយពេលឃាត់ខ្លួន ពលករខ្មែរចំនួន ១៨នាក់ ដែលលួចធ្វើសកម្មភាពកាប់ឈើគ្រញូង ក្នុងឧទ្យានជាតិថៃ ត្រូវបានអនុវត្ត តាមច្បាប់របស់ថៃ ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,925 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,176 នាក់