ដំណឹងថ្មីៗ


រឿងអាស្រូវ នៅមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង កំពុងបែកធ្លាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 572

ភ្នំពេញ៖រឿងអាស្រូវនៅមន្ទីរ សាធារណះការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង កំពុងតែបែកធ្លាយ ជាសាធារណះហើយ។មានការលើកឡើងថា ភាពមិនប្រក្រតីពាក់ព័ន្ធ នៅមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង ដែលមានលោកកែវ ពៅ ជាប្រធានមន្ទីរនោះ មកដល់ពេលនេះ ត្រូវបានទម្លាយ ចេញជាបណ្ដើរៗ ដោយសារមន្ត្រីខ្លះ មិនសប្បាយចិត្តនិង ការដឹកនាំរបស់ លោកប្រធានមន្ទីរនោះទេ។ នេះបើតាមគេហទំព័រ ក្នុងស្រុកមួយ បានចេញផ្សាយ នៅព្រឹកថ្ងៃ២៤កញ្ញានេះ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា មន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង បើគេមើលពីសកម្មភាព និងប្រឹងប្រែងរបស់មន្ត្រី ក្នុងការបំពេញភារកិច្ច ពីខាងក្រៅ ប្រាកដជាថា ការដឹកនាំរបស់លោកប្រធានមន្ទីរកែវ ពៅ បានល្អជាងប្រធានមន្ទីរ ជាច្រើនទៀតនៅក្នុងខេត្ត ប៉ុន្តែបើអ្នកដឹងរឿងប្រាប់ថា ការដឹករបស់ លោកកែវ ពៅ សព្វថ្ងៃ មានភាពមិនប្រក្រតី ដែលបានផ្ដល់ប្រយោជន៏ច្រើនបំផុត ទៅលើលោក កែវ ពៅ និង លោក ឡេង រដ្ឋា ប្រធានការិយាល័យ សាធារណៈការ និងត្រូវជាកូនប្រុស របស់លោកប្រធានមន្ទីរ រួមនិងលោកស្រី គិត សុធាវី ប្រធានការយាល័យគណនេយ្យ របស់មន្ទីរ ។ ចំណែកមន្ត្រីផ្សេងៗ ជាច្រើន មិនបានទទួលប្រយោជន៍អ្វី ដុំគំភួនទេ ប៉ុន្តែមន្ត្រីទាំងនោះ ក៏ត្រូវ លោកប្រធានមន្ទីរ ផ្ដល់ប្រយោជន៍ខ្លះៗដែរ ។

យោងតាមគេហទំព័រដដែលបញ្ជាក់ថា ក្នុងឆ្នាំៗ នៅមន្ទីរសាធារណការ ខេត្តកំពង់ឆ្នាំង បានចំណាយថវិកា ក្រៅពីបន្ទុកបុគ្គលិក មិនតិចជាង១០ ប៊ីលានរៀល ស្មើរនិងយ៉ាងតិចជាង២លានដុល្លា ដែលក្នុងភាគច្រើន គឺការចំណាយ លើការថែទាំ និងជុសជុលផ្លូវ ឬ ស្ថាបនាផ្លូវ ក្នុងខេត្ត ប៉ុន្តែរាល់ការចំណាយទាំងអស់ គឺធ្វើឡើងស្ងាត់ៗ រវាងតែលោកប្រធានមន្ទីរ និងកូនគាត់ គឺលោក ឡេង រដ្ឋា ប្រធានការិយាល័យ សាធារណការ និងមានការចូលរួមខ្លះៗ ដែរ ពីលោកស្រី គិត សុធាវី ប្រធានគណនេយ្យ ។ ហើយការរត់ស្នើ សុំគម្រោងថែទាំផ្លូវ ឬ ស្ថាបនាផ្លូវ គឺលោក ឡេង រដ្ឋា ជាអ្នករត់ការទាំងអស់ ។ ចំពោះរឿងចំណាយប្រាក់ធ្វើផ្លូវ សល់លុយតិច លុយច្រើន ទិញដី ថ្ម គ្រួស និចចំណាយផ្សេងៗ ត្រូវគេបិទជិតតែម្ដង ។

ព័ត៌មានបានបញ្ជាក់ថា សព្វថ្ងៃលោកប្រធានមន្ទីរ គឺ រីកមុខដូចគ្រាប់ជី អោយតែបានក្រសួង ទម្លាក់គម្រោង ថែទាំផ្លូវ ឬ ស្ថាបនាផ្លូវ គឺទទួលបានចំណេញធំ ពីគម្រោងទាំង ហើយក្នុង១កម្រោង គឺ ចំណេញស្អុយបំផុត ៤០ភាករយ ដូច១គម្រោង ចំណេញប្រាក់ រាប់រយលានរៀល ដល់រាបពាន់លានរៀល ។ ហើយការបែងចែកផល់ចំណេញធំ គឺ តែឪពុក និងកូន ដោយមន្ត្រីសំខាន់ៗមួយចំនួនគេផ្ដល់តិចតួច ដើម្បីបិទម៉ាត់ និងការពារមានបញ្ហាផ្ទៃក្នុង នាំអោយកើតមានជំលោះ បង្កការលំបាក់ផ្សេងៗទៀត ។

សូមបញ្ជាក់ នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ការិយាល័យ សំខាន់បំផុត គឺ ការិយាល័យសាធារណការ ដោយឡែកការិយាល័យ ដឹកជញ្ជូន គ្រាន់តែល្អមើល ប៉ុន្តែ មិនល្អស៊ីដូច ការិយាល័យ សាធារណការ ទេ ដូច្នេះទើបលោក កែវ ពៅ បានប្រឹងប្រែងរត់ការតែងតាំងកូនប្រុសជាប្រធាន ការិយាល័យនេះ។
ជុំវិញបាតុភាពនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពីលោកប្រធានមន្ទីរកែវ ពៅ បាននៅឡើយទេ ដោយមិនមានលេខ ទំនាក់ទំនង៕SRដោយគង់ ថាវរិទ្ធ


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,902 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,711 នាក់