ដំណឹងថ្មីៗ


ចាប់អ្នកកាសែតម្នាក់ នៅខេត្តសៀមរាប ពេលជំរិតទាលុយរ៉ឺម៉កដឹកគ្រែ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 7922

ខេត្តសៀមរាប៖អ្នកកាសែតម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ខ្វាវ ធ្វើការចាប់វាយខ្នោះភ្លាមៗ ខណះពេលកាក់ រ៉ឺម៉កដឹកគ្រែ ជំរិតយកលុយ។

អធិការស្រុកជីក្រែង លោកវរេនីយ៍ទោ សុខ សុទ្ធាវុធ បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅម៉ោង៨និង១០នាទីយប់ ថ្ងៃទី២៤កញ្ញានេះថា នៅម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤កញ្ញាឆ្នាំ២០១៧នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ បានចេញល្បាត តាមដងផ្លូវលំ ចុងភូមិស្រោង ឃុំខ្វាវ ឃើញអ្នកសារព័ត៌ មាន ម្នាក់ឈ្មោះ អ៊ុ ហុងភេទប្រុស អាយុ៥៦ ឆ្នាំ នៅភូមិសក្ដដា ឃុំបឹងមាលា ស្រុកស្វាយលើ កាន់ប័ណ្ឌសារពត៌មាន យុវជនថ្មី
ហួសសុពលភាព ឈ ជំរិតទាប្រាក់ ពីប្រជាពលរដ្ឋជិះរ៉ឺម៉កដឹក គ្រែ ពេលនោះកម្លាំងយើងបានឃាត់ខ្លួនធ្វើការសាកសួរ ហើយបញ្ជូន មកអធិការ នគរបាល ស្រុក។

បើតាមអធិការបន្ថែមថា អ្នកកាសែត រូបនោះនឹងត្រូវកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់។ លោកអធិការថា តាមចម្លើយ ជនសង្ស័យសារភាពថា ទា៥ដុល្លារ ប៉ុន្តែអ្វីដែលសំខាន់គឺបទល្មើសជាក់ស្តែង។លោកថានៅឃុំខ្វាវ មានអ្នកកាសែតច្រើនណាស់។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅឃុំខ្វាវ មានសកម្មភាពដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ បំផុតមិនមានការបង្ក្រាប នោះទេ បើទោះបីជាមានស្នាក់ការសមត្ថកិច្ច បណ្ដាក់គ្នាដូចខ្យងយ៉ាងណាក្ដី។ ដូច្នេះការដែល អ្នកកាសែត ទៅចោមរោម នៅឃុំខ្វាវ ភាគច្រើនចាំយកតែព័ត៌មាន ព្រៃឈើតែប៉ុណ្ណោះ៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,971 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,780 នាក់