ដំណឹងថ្មីៗ


ប៉ូលិសខេត្តបាត់ដំបង ឃាត់មនុស្ស២០នាក់ ក្នុងប្រតិបត្តិការ បង្ក្រាបល្បែង៣កន្លែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ កញ្ញា ឆ្នាំ​ 2017 អ្នកអាន 500

 ខេត្តបាត់ដំបង៖មនុស្សប្រុសស្រី ចំនួន២០នាក់ ត្រូវបានប៉ូលិស ខេត្តបាត់ដំបង ឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបល្បែងស៊ីសង ចំនួន៣ទីតាំងផ្សេងគ្នា គឺល្បែងភ្នាល់តាមប្រព័ន្ធ អនឡាញ។

មន្ត្រីនគរបាល ខេត្តបាត់ដំបង បានឲ្យអង្គភាពសៀមរាបប៉ុស្ដិ៍ដឹងនៅព្រឹកថ្ងៃច័ន្ទនេះថា ការចុះបង្ក្រាបនេះ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ទោអ៊ុច សុខុន ស្នងការនគរបាល ខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួល ពីលោកនួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។

មន្ត្រីនគរបាល ខេត្តបាត់ដំបង បានបន្ថែមឲ្យដឹងថានៅថ្ងៃទី 24 កញ្ញា 2017 វេលាម៉ោង 13:00នាទី ក្រុមអន្តរាគមមន៍បង្ការបង្ក្រាបនិង កំលាំងការិយាល័យជំនាញ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី និងលោក សេង ផានិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបាត់ដំបង បានចុះបង្ក្រាប ទីតាំងភ្នាល់ល្បែងតាមប្រព័ន្ធអ៊ីនធឺណិតខុសច្បាប់ ចំនួន03 ទីតាំងនៅក្នុងក្រុងបាត់ដំបង ។
👉ទីតាំងទី01 យីហោ All Day ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ឃាត់ខ្លួនមុនស្ស ចំនួន02នាក់
-ស្រី01
-ប្រុស01
👉ទតាំងទី 02 យីហោ Olala ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឃាតខ្លួនមនុស្សចំនួន 07នាក់
-ប្រុស 05
-ស្រី 02
👉ទតាំងទី 03 យីហោ 6666 ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ឃាតខ្លួនមនុស្សចំនួន 11 នាក់
-ប្រុសទាំងអស់។
សម្ភារះដកហូត3ទីតាំងរួមមាន៖
-ម៉ាស៊ីន ( ខិសកុំព្យូទ័រ ) 52គ្រឿង
-ម៉ាស៊ីន ( ម៉ូនីទ័រ ) 52គ្រឿង
-ម៉ាស៊ីន (ហាត់ឌឺស) 03គ្រឿង
-ម៉ាស៊ីន ( ព្រីន ) 02គ្រឿង
បច្ចុប្បន្នក្រុម បង្ការ បង្ក្រាប បានប្រគល់ឲ្យ ទៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធី៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,959 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,768 នាក់