ដំណឹងថ្មីៗ


ផ្លូវទៅកាន់ តំបន់ទេសចរ ទំនប់៧៨ នៅខេត្តសៀមរាប ត្រូវបានគេ កាត់ផ្ដាច់មួយកន្លែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 6866

ខេត្តសៀមរាប៖ផ្លូវទៅកាន់ តំបន់ទេសចណ៍ នៅខេត្តសៀមរាប គឺទំនប់៧៨ ត្រូវបាន គេកាត់ផ្ដាច់ មួយកន្លែង ដោយរហូតមកដល់ ថ្ងៃទី៨តុលានេះ នៅមិនទាន់ អាចធ្វើចរាចរណ៍ បាននៅឡើយ។

មន្ត្រីអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្លូវដែលគេកាត់ផ្ដាច់នោះ គឺដើម្បីរំដោះទឹក ដែលអាចនឹងបាក់ទំនប់ ដូច្នេះពួកគេ កាយមុនកុំឲ្យបាក់ ទំនប់ច្រើនកន្លែង។ ប៉ុន្តែមនុស្សមួយក្រុម ដែលកាយនោះ មិនបានប្រាប់អាជ្ញាធរ មូលដ្ឋានឲ្យដឹងជាមុននោះទេ។ មន្ត្រីនោះថា នៅពេល ពួកគាត់ទៅមើល ឃើញគេកាយរួចទៅហើយ។

អភិបាលក្រុងសៀមរាប លោកសរ ប្លាតុង បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ ពីម្សិលមិញថា លោកទើបតែដឹងដែរ ករណីកាយទំនប់៧៨នេះ។ លោកថានៅពេល ទឹកស្រុកនឹងតភ្ជាប់ឡើងវិញហើយ។

ប្រជាពលរដ្ឋ បានសម្ដែងការសោកស្ដាយ ចំពោះហេតុការណ៍ កាយផ្ដាច់ទំនប់នេះ ដោយសារភ្ញៀវមានការ ខកខាន មិនអាចទៅលេង តំបន់ទេសច ទំនប់៧៨បាន ដូចមុន។ ជាមួយគ្នានេះដែរ មានរថយន្តមួយគ្រឿង របស់ភ្ញៀវ ដែលបានទៅលេង ទំនប់៧៨ មិនអាចបើក មកផ្ទះវិញបានឡើយ ដោយសារតែ ការកាយផ្ដាច់ផ្លូវនេះ។ ប៉ុន្តែអាជ្ញាធរខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធ ហាក់បីរក្សាភាព ស្ងប់ស្ងាត់ មិនអើពើ ចំពោះ ការដែលផ្លូវ ទៅកាន់តំបន់ទេសច មួយនេះត្រូវបានផ្អាកទាំងស្រុងនេះឡើយ។

លោកឃឹម ប៊ុនសុង អភិបាល ខេត្តសៀមរាប មិនអាចទាក់ទង ដើម្បីធ្វើអត្ថាធិប្បាយ បានទេដោយទូរសព្ទជាប់រវល់។
ទំនប់៧៨ បច្ចុប្បន្ន ត្រូវបានគេរៀបចំ ជាកន្លែងកំសាន្ត មួយដ៍ទាក់ទាញ ដោយមានកញ្ចុះជាច្រើន សំរាប់ទទួលភ្ញៀវ ទៅកំសាន្ត ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប។

សូមរម្លឹកថា ហេតុការណ៍ កាយផ្ដាច់ផ្លូវនេះ តាំងពីថ្ងៃទី៦តុលា មុននេះពីរថ្ងៃ ដែលការកាយផ្ដាច់នេះ មានទំហំប្រវែងជិត១០០ម៉ែត្រ។ ហើយការដែល ហ៊ានកាយទំនប់៧៨ ដែលជាទំនប់បុរាណបែបនេះ តើនរណា ជាអ្នកទទួលខុសត្រូវ៕SR
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,231 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,482 នាក់