ដំណឹងថ្មីៗ


សឹង សំអុល បង្កើនដឹកឈើ ទៅវៀតណាម ហាក់ឌឺសម្ដេច ហ៊ុន សែន?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 320

 ភ្នំពេញ៖មេឈ្មួញឈើ ដែលមានឈ្មោះសឹង សំអុល បានកំពុងតែ បង្កើនការដឹក ជញ្ជូនឈើ ទៅវៀតណាម យ៉ាងក្រអឺតក្រទម។ ករណីបែបនេះ មជ្ឍដ្ឋាននានា លើកឡើងថា អាចជាការឌឺ សម្ដេច ហ៊ុន សែន ព្រោះថាកន្លងទៅថ្មីៗនេះ សម្ដេចមានប្រសាសន៍ថា អ្នករកស៊ីកាប់ បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ដូចកាប់ក្បាល សម្ដេច អីចឹង។ ទាំងនេះហើយបានជា មហាជនយល់ឃើញថា សឹង សំអុល ហាក់ទំនងចង់កំពុង ឌឺសម្ដេច តែម្ដង។

នៅក្នុងវេទិកាជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យស្រង់ឈ្មោះមន្ត្រីខិលខូច និងឧកញ៉ាមួយចំនួន ដែលលោកថា ជួយកសាងបន្តិចបន្តួច តែបែរជាសង្ខំលាក់ខ្លួន ធ្វើជាឧក្រិដ្ឋជនបំផ្លាញ ព្រៃនៅតាមខេត្ត មួយចំនួនទៅវិញ។

សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា៖ កាប់បំផ្លាញព្រៃឈើណាមួយ វាមិនខុសពីការកាប់ក្បាលខ្ញុំព្រះករុណាខ្ញុំនោះទេ។ អញ្ចឹងបានជាខ្ញុំករុណាខ្ញុំ ស្អប់ណាស់ អាមនុស្សកាប់ឈើនេះ បំផ្លាញព្រៃឈើនេះ។ នៅពេលប្រជុំគណបក្ស ខ្ញុំករុណាខ្ញុំ តែងរំឭកហើយ ថាកុំឲ្យមានការអត់អោនជាមួយ អ្នកប្រព្រឹត្តអំពើ អាណាធិបតេយ្យ អំពីបញ្ហាកាប់បំផ្លាញព្រៃឈើ ទោះបីអ្នកនោះមានឋានៈស្អីក៏ដោយ»។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រយៈពេល២ខែកន្លងទៅនេះមេឈ្មួញ សឹង សំអុល (ឧកញ៉ា សឹង សំអុល) ម្ចាស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ បានបង្កើនសកម្មភាព កាប់ឈើនិងដឹកជញ្ជូនឈើ កាន់តែខ្លាំងជាងមុន។

ប្រភពពីប្រជាពលរដ្ឋ នៅស្រុកកោះញែក បានឲ្យដឹងថា នៅក្នុងបរិវេណដីសម្បទាន របស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ គ្មាននៅសល់ឈើ សម្រាប់កាប់ធ្វើអាជីវកម្ម តទៅទៀតទេ ហើយឈើដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនចេញ សព្វថ្ងៃនេះ គឺកាប់នៅក្នុងតំបន់ ដែនជម្រកសត្វ ព្រៃភ្នំព្រេច និងតំបន់ក្បែរៗនោះ។

តាមសេចក្ដីរាយការណ៍ ពីមន្ត្រីខេត្តក្រចេះ បានឲ្យដឹងថាចាប់តាំង ពីដើមខែកញ្ញា ឆ្នាំ២០១៧ រហូតមកដល់ពេលនេះមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនឈើ តាមរថយន្តយីឌុបធំៗ ចេញទៅវៀតណាម តាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ រាប់សិបរថយន្ត។

សេចក្ដីរាយការណ៍ឲ្យដឹងដែរថា មួយរយៈកន្លងទៅនេះមេឈ្មួញ សឹង សំអុល បានបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅ វៀតណាម តាមច្រកដូនរ័ត្ន ច្រកចាន់មូល និងច្រកបឹងជ្រោង យ៉ាងពេញបន្ទុកដោយមានការឃុបឃិត ពីមន្ត្រីជំនាញ ព្រមទាំងសមត្ថកិច្ច ពាក់ព័ន្ធជាច្រើនស្ថាប័ន។
មានបណ្ដាញសារព័ត៌មាន ជាច្រើនបានចុះផ្សាយ សកម្មភាព ដឹកជញ្ជូនឈើ របស់សឹង សំអុល ប៉ុន្តែមិនមាន សមត្ថកិច្ច ណាហ៊ានប៉ះពាល់ ការធ្វើជំនួញឈើ សឹង សំអុល បានឡើយ។ ករណីនេះសូម សម្ដេចហ៊ុន សែន លោកមេត្តាជ្រាប ជាព័ត៌មានផងទាន!៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,962 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,771 នាក់