ដំណឹងថ្មីៗ


ពលរដ្ឋជនជាតិ ដើមភាគតិច ទទួលបានប័ណ្ណ សម្គាល់កម្មសិទ្ធដីសហគមន៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 485

 ខេត្តស្ទឹងត្រែង៖នៅព្រឹកម្សិលមិញថ្ងៃទី09ខែតុលា ប្រជាពលរដ្ឋជនជាតិដើមភាគតិច ដែលរស់ នៅភូមិ កាតូត ឃុំ កំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង ទទួលបណ្ដ័សម្គាល់កម្មសិទ្ធដីសហគមន៍ជនជាតិដើមភាគតិច ចំនួនមួយសហគមន៍ សម្រាប់រក្សាទុកប្រើប្រាស់តាមតម្រូវការនៅក្នុងសហគមន៍ទាំងមូល ។

ប្រជាពលរដ្ឋជនជាតិដើមភាគតិច មានការសប្បាយរីករាយចិត្តជាខ្លាំងដែលទទួលបាននូវបណ្ណ័សម្គាល់កម្មសិទ្ធដីសហគមន៍ជនជាតិដើមភាគតិច ដែលចេញដោយក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ ក្នុងការទទួលស្កាល់ពីដីរបស់សហគមន៍ជនជាតិដើមភាគតិចនៅតំបន់នេះ ។

បើតាមសម្ដី លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖ សហគមន៍ជនជាតិដើមភាគតិចដែលទទួលបានវិញ្ញាបនប័ត្រសម្គាល់កម្មសិទ្ធិសមូហភាពនាពេលនេះគឺសហគមន៍ជនជាតិដើមភាគតិចព្រៅ ស្ថិតក្នុងភូមិកាតូត ដែលត្រូវបានទទួលស្គាល់អត្តសញ្ញាណពីក្រសួងអភិវឌ្ឍន៍ជនបទកាលពីឆ្នាំ២០១២ ហើយបានចុះបញ្ជីក្រសួងមហាផ្ទៃឆ្នាំ២០១៣។

លោកបន្តថា៖ វិញ្ញាបនបត្រដែលសហគមន៍ទទួបានពេលនេះមានសរុបចំនួន ២១ ស្មើនិង ៦៨៥, ០៥៦៤ ហិកតា មានប្រជាសហគមន៍ចំនួន៥៨ គ្រួសារ ស្មើនិង៣០០នាក់ ក្នុងនោះមាន ដីលំនៅឋាន ០៦ វិញ្ញាបនបត្រ ដីចំការ ០៨វិញ្ញាបនបត្រ ដីចំការវិលជុំ ០៤វិញ្ញាបនបត្រ ដីព្រៃអារក្ស ០២វិញ្ញាបនបត្រ និងដីកប់ខ្មោចមាន ០១វិញ្ញាបនបត្រ។ ឆ្លៀតក្នុងឱកាសចូលរួមប្រគល់ប័ណ្ណសម្គាល់កម្មសិទ្ធដីសមូហភាពដីសហគមន៍ជនជាតិដើមភាគតិចព្រៅនេះ

លោក ម៉ុម សារឿន អភិបាល ខេត្តស្ទឹងត្រែងបានលើកឡើងថា៖ ការផ្តល់ប័ណ្ណកម្មសិទ្ធិដីសហភាពនេះគឺជាសមិទ្ធផលមួយទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើនក្នុខេត្តស្ទឹងត្រែងរបស់បងប្អូនជនជាតិដើមភាគតិច ។

លោក ម៉ុម សារឿនបាន បញ្ជាក់ថាប័ណ្ណកម្មសិទ្ធីដីសហភាពដែលប្រជាសហគមន៍ទទួលបាននាពេលនេះមិនអាចមានបុគ្គលណាម្នាក់ ឬប្រធានសហគមន៍ណាម្នាក់អាចយកទៅបញ្ជាំឬលក់ដូរបានឡើយ ព្រោះដីនេះជាដីសហគមន៍ដែលត្រូវបានការពារដោយច្បាប់ ដែលប្រគល់ជូនសហគមន៍ដើម្បីថែរក្សាការពារទុកដល់កូនចៅជំនាន់ក្រោយ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,419 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,993,107 នាក់