ដំណឹងថ្មីៗ


មេគយខេត្តត្បូងឃ្មុំ រក្សាភាពស្ងប់ស្ងាត់ ខណះឮថា មានទំនិញ គេចពន្ធយ៉ាងច្រើន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 574

ភ្នំពេញ៖មានការលើកឡើងថា ក្រុមឈ្មួញបានធ្វើការ ដឹកជញ្ជូនទំនិញ បង់ពន្ធទំនង មិនគ្រប់ តាមច្រកនានា នៅខេត្តត្បូងឃ្មុំ។ ប៉ុន្តែបើទោះបីជា មានករណីបែបនេះក្ដី បែជាលោកនូ ស៊ីថា ប្រធានសាខាគយ ខេត្តត្បូងឃ្មុំ រក្សាភាព ស្ងប់ស្ងាត់ មិនមាន វិធានការទប់ស្កាត់ បង្ក្រាបឡើយ។

មានការសង្ស័យថា ការដែលជំនាញគយ មិនមានការបង្ក្រាបបែបនេះ អាចមានការឃុបឃិតគ្នា ជាប្រព័ន្ធ។ ដែលជាហេតុ នាំឲ្យបាត់បង់ ចំណូលថវិការរដ្ឋ យ៉ាងច្រើនក្នុងមួយឆ្នាំៗ។

មានបណ្ដាញ សារព័ត៌មាន ជាច្រើន បានធ្វើការផ្សព្វផ្សាយ លាតត្រដាង នូវភាពមិនក្រក្រតីនេះ ដូច្នេះថ្នាក់ដឹកនាំ ស្ថាប័នគយ មិនត្រូវមើលរំលងនោះទេ។

បើតាមព័ត៌មាន បានផ្សាយថា មេសាខាគយ ខេត្តត្បូងឃ្មុំ ហាក់កំពុង ត្រូវប៉ាន់ឡើងយីអ៊ុន បំផុតដោយគេសង្ស័យថា ឃុបឃិតគ្នា ជាមួយក្រុមឈ្មួញ រកស៊ីដឹកទំនិញ ឈ្មួញរកស៊ី ព្រៃឈើ ដោយករណីនេះ ទំនងតាំងពីនៅ មេគយច្រក ដូង៧ដើម។

គេបានបង្ហើបថា ចាប់តាំងពីលោក នូ ស៊ីថា មេគយ ប្រចាំច្រកដូង៧ដើម បានកាន់តំណែង ឡើងធ្វើជាប្រធានសាខាគយ និងរដ្ឋាករខេត្តត្បូងឃ្មុំ ពេលណាមក គឺក្រុមឈ្មួញទាំងអស់ បានប្រមូលគ្នា មកដឹកជញ្ជូនបទល្មើសសេដ្ឋកិច្ច នៅតាមច្រក របៀងនិងតាមច្រកអន្តរជាតិក្នុង ខេត្តនេះ យ៉ាងអនាធិបតេយ្យបំផុត។

ព័ត៌មាននោះបន្ថែមថា ថ្មីៗនេះមានការដឹក ជញ្ជូនឈើ និងការហូរចូលទំនិញ សង្ស័យបង់ពន្ធមិនគ្រប់ តាមច្រករបស់ ខេត្តត្បូងឃ្មុំ ដោយលោកនូ ស៊ីថា មិនខ្វល់ ពីការរឹតបន្តឹងពីកំណែ ទម្រង់ស៊ីជម្រៅរបស់ រដ្ឋាភិបាលឡើយ។

បាតុភាពរបស់លោកនូ ស៊ីថា ក៍បានធ្វើឲ្យមន្ត្រីគយ បម្រើការងារ នៅតាមច្រកនិង សាខាគយ ខេត្តត្បូងឃ្មុំ មួយចំនួន មិនសប្បាយចិត្តផងដែរ។

ព័ត៌មានបានផ្សាយទៀតថា ហើយជាធម្មតាលោក នូ ស៊ីថា បានប្រើប្រាស់ លោកយឹម វណ្ណៈ ជាមេគយច្រកដូង៧ដើមជា សេនាធិការ ឱ្យកាន់ការងារ សេដ្ឋកិច្ច ចែកគ្នាធ្វើមានធ្វើបានយ៉ាងក្រអឺតក្រទមបំផុត។

អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយបំភ្លឺពីលោកនូ ស៊ីថា បាននៅឡើយទេ ដោយមិនមានលេខ ទូរសព្ទទាក់ទង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,390 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,641 នាក់