ដំណឹងថ្មីៗ


ពលរដ្ឋលើកបដារ រូបសម្ដេច ហ៊ុន សែន និងភរិយា សូមជួយដោះស្រាយ រឿងទំនាស់ដីធ្លី នៅខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 2254

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ មួយក្រុមរស់នៅ ក្រុងសៀមរាប បាននាំគ្នាតវ៉ា ដោយលើកបដារ រូបសម្ដេច ហ៊ុន សែន និងភរិយា សូមជួយដោះស្រាយ រឿងទំនាស់ដីធ្លី ពួកគាត់។

ការតវ៉ានេះ ធ្វើឡើងនៅរសៀល ថ្ងៃទី១១តុលាម្សិលមិញ ខាងត្បូងរង្វង់មូលផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ការតវ៉ានេះ គោលបំណង ស្នើសូមសម្ដេចហ៊ុន សែន និងភរិយា ជួយដោះស្រាយ ដើម្បីបញ្ឍប់ ការសាងសង់ ពីសំណាក់ របស់លោកជុំ សិរី ដែលជាមន្ត្រីយោធា រំលោភយក ដីពួកគាត់។ ដោយដីនេះ នៅមិនទាន់មាន ដំស្រាយនៅឡើយ។ ដោយថាអាជ្ញាធរ ខេត្តសៀមរាប មិនទាន់ដោះស្រាយ ។

ពលរដ្ឋស្រែកថា លោកជុំ សិរី មន្ត្រីយោធា រំលោភយកដីគាត់ ដោយកន្លងទៅ ដេញបាញ់ពួកគាត់ផងដែរ។
យោងតាមលិខិតចំនួន២ទំព័រផ្សេងគ្នា ចុះថ្ងៃទី២៤ខែវិឆ្ឆិកាឆ្នាំ២០១៦ ទី១របស់ឈ្មោះម៉ែន សារ៉ា ភេទកើតនៅឆ្នាំ១៩៧២ បច្ចុប្បន្នរស់នៅ ភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ។ ទី២ឈ្មោះម៉ែន សារឿន ភេទប្រុសកើតនៅឆ្នាំ១៩៤១ បច្ចុប្បន្ន នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដោយក្នុងលិខិតទាំង២ សរសេរថា សូមគោរពជូន ប្រធានគណះកម្មការរដ្ឋបាល ដោយលិខិតថា ពាក្យស្នើសុំទប់ស្កាត់ ក្បាលដី(៤៩៩២) និង(១៨៦៤)។

តាមលិខិតបានបញ្ជាក់ថាដោយដីរបស់ខ្ញុំ មានពាក្យស្នើសុំកាន់កាប់ ប្រើប្រាស់ ដីធ្លីតាំងពីឆ្នាំ១៩៨៩-១៩៩០ តាមរយះរដ្ឋអំណាច ភូមិឃុំពិតប្រាកដ ប៉ុន្តែបច្ចុប្បន្នមានឈ្មោះជុំ សិរី បានរំលោភយក ដីរបស់ខ្ញុំនិងធ្វើលិខិតស្នើសុំកាន់កាប់ដី របស់ខ្ញុំបាទ។

ប្រជាពលរដ្ឋថាកន្លងទៅ បានតវ៉ានៅមុខភូមិគ្រឹះ សម្ដេចតេជោ ហ៊ុន សែនផងដែរ។ ក្រោយតវ៉ានៅមុខភូមិគ្រឹះសម្ដេច រួចមក។ មានលិខិតមួយ ចុះថ្លៃទី១១ឧសភាឆ្នាំ២០១៧ សូមគោរពជូន អភិបាល ខេត្តសៀមរាប ចុះហត្ថលេខាដោយលោកប៉ាល់ ចន្ទតារា មេធាវីរាជរដ្ឋាភិបាល និងជាទីប្រឹក្សារាជរដ្ឋាភិបាល ប្រធានគណះកម្មការចម្រុះ។

ដោយកម្មវត្ថុ ស្ដីពីពាក្យ សុំអន្តរាគមន៍ដ៍ខ្ពង់ខ្ពស់ គោរពជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រី របស់ម៉ែន សារឿន និងម៉ែន សារ៉ា សុំជួយរកយុត្តិធម៌ ដើម្បីបានកាន់កាប់ ប្រើប្រាស់ដីធ្លី ដែលមានទីតាំងនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គណះកម្មការចម្រុះ សូមបញ្ជូនករណីនេះជូន លោកអភិបាលខេត្ត ដើម្បីពិនិត្យ និងដោះស្រាយ ហើយគណះកម្មការចម្រុះ សុំព័ត៌មាន ស្ដីពីលទ្ធផល នៃការដោះស្រាយនេះ ដើម្បីយើងខ្ញុំមានមូលដ្ឋាន ធ្វើរបាយការណ៍ សង្ខេបជូនប្រមុខរដ្ឋាភិបាល។

លោកប៉ាល់ ចន្ទតារា ក៍បានធ្វើលិខិត លើកទី២ចុះថ្ងៃទី៥កញ្ញាឆ្នាំ២០១៧ ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី ផងដែរ ពាក់ព័ន្ធករណី ទំនាស់ដីធ្លីនេះ ដើម្បីមេត្តាពិនិត្យ និងដោះស្រាយ ដោយសេចក្ដីអនុគ្រោះ។

ពលរដ្ឋដដែល បានលើកឡើងថា ពួកគាត់សង្ឃឹមទៅលើ សម្ដេចហ៊ុន សែន និងភរិយា ដែលអាចដោះស្រាយ ជូនពួកគាត់បាន។
ការតវ៉ាពីម្សិលមិញ ក៍មានកម្លាំងនគរបាល និងអាវុធហត្ថ ជិត១០នាក់ ចុះមកកន្លែងកើតហេតុផងដែរ។ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបានការ បកស្រាយ បំភ្លឺពីលោកជុំ សិរី បាននៅឡើយទេ ជុំវិញការចោទប្រកាន់នេះ៕SR

រូបឈពាក់អាវព័ណសដៃខ្លី លោកជុំ សិរី

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,443 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,993,131 នាក់