ដំណឹងថ្មីៗ


ពលរដ្ឋជាង១០០គ្រួសារ តវ៉ាមិនអោយ ឈ្មួញបោះស៊ុមគ្រែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 1234

 ខេត្តព្រះសីហនុ៖ ប្រជានេសាទជាង១០០គ្រួសារ បានធ្វើការតវ៉ា ក្នុងការមិនអោយ ក្រុមឈ្មួញបោះបង្គោលធ្វើស៊ុមចឹញ្ចឹមគ្រែងឈាម។
ការតវ៉ានេះបានធ្វើ រសៀលថ្ងៃទី១១ខែតុលា ម្សិលមិញ នៅចំណុចខាងកោះក្របី ក្នុងភូមិកោះខ្យង ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ពលរដ្ឋទាំងនោះបានលើកឡើងថាទីតាំងទាំងខាងលើ ស្ថិតក្នុងដែននេសាទ ជាលក្ខណះគ្រួសារ ដើម្បីចិញ្ចឹមជីវិតកូនរៀនសូត្រពឹង ទៅលើការក្នុងតំបន់នោះ។
ប្រភពព័ត៌មានពី ប្រជានេសាទថា គ្រាន់តែបានដាក់លិខិត ស្នើសុំសោះក៏យក បង្គោលបោះព័ទ្ធ សមុទ្របួនដប់ហិចតា ហើយយកប៉ូលិសមកកាងទៀត។
ជាចុងក្រោយនេះ ប្រជានេសាទជាង១០០គ្រួសារ បានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ជួយកុំអោយមានការបង្កើតស៊ុមគ្រែង ដើម្បីទុកតំបន់ទាំងនោះ អោយពួកគាត់ដើម្បី ប្រកបរបចិញ្ចឹមជីវិតផង។
នៅថ្ងៃទី១២ អង្គភាពសៀមរាបប៉ុស្ដិ៍ មិនទាន់សុំការបំភ្លឺលោក លីវ លីម ជាម្ចាស់ស៊ុមគ្រែងបានទេ ព្រោះមិនមានលេខទូរសព្ទ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,204 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,455 នាក់