ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

តើពេលណាទើប សឹង សំអុល ឈប់ដឹកឈើ ទៅវៀតណាម?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1975

ភ្នំពេញ៖លោកសឹង សំអុល ត្រូវបានគេស្គាល់ថាជាមេឈ្មួញ រកស៊ីឈើ ដ៍ធំនៅខាងកើត ទន្លេមេគង្គ ហើយកន្លងទៅ ធ្លាប់ត្រូវបាន សម្ដេចហ៊ុនសែន ចុចឈ្មោះ ជាឈ្មួញស្ថិតនៅ ក្នុងបញ្ជីខ្មៅផងដែរ។

ក្រោយសម្ដេច បានចុចឈ្មោះចំ បែបនេះ សឹង សំអុល បានផ្អាកការរកស៊ីឈើ មួយរយះ ប៉ុន្តែក្នុងឆ្នាំ២០១៧នេះ សឹងសំអុល បានបន្តការដឹកជញ្ជូនឈើ ទៅវៀតណាម តាមរយះរថយន្តធំៗ ដោយយកឈ្មោះមន្ត្រីជាន់ខ្ពស់ ក្នុងជួរាជរដ្ឋាភិបាល ក្នុងការធ្វើជាខ្នងបង្អែក។ នេះបើតាម សារព័ត៌មាន ជាច្រើនបានចេញផ្សាយ។

មជ្ឍដ្ឋាននានា បានលើកឡើងជាសំនួរថា តើដល់ពេលណាទើប សឹង សំអុល ឈប់រកស៊ីដឹកជញ្ជូនឈើ ទៅវៀតណាម?។
ការដឹកជញ្ជូនឈើ ទៅវៀតណាម ក៍ជាការផ្គើនទៅ នឹងបទបញ្ជា របស់ប្រមុខ រាជរដ្ឋាភិបាល ក្នុងការ ដាក់បំរាម ការនាំឈើ ទៅក្រៅប្រទេស ផងដែរ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា មេឈ្មួញ សឹង សំអុល នៅតែបន្តកាប់ឈើនិងដឹកជញ្ជូនឈើចេញ ពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ចូលទៅខេត្តក្រចេះ ហើយចេញទៅស្រុកយួនតាមច្រកត្រពាំងស្រែ ស្រុកស្នួល ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធ ណាហ៊ានប៉ះពាល់ឡើយ។

សមត្ថកិច្ច ដែលដាក់ប៉ុស្ដិ៍ត្រួតពិនិត្យ តាមដងផ្លូវពី ខេត្តមណ្ឌលគិរី ដល់ខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ រថយន្តដឹកឈើ របស់មេឈ្មួញ សឹង សំអុល នោះទេហើយសុខចិត្តទទួលយកផល ប្រយោជន៍តិចតួច យ៉ាងស្ងប់ស្ងាត់។

គួររំលឹកដែរថាកាល ពីអំឡុង ពាក់កណ្ដាលខែមករា ឆ្នាំ២០១៦កន្លងទៅ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ចេញបទបញ្ជា ឲ្យអាជ្ញាធរនិង សមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាត់វិធានការលើមេឈ្មួញ សឹង សំអុល ពាក់ព័ន្ធនឹងបទល្មើស រត់ពន្ធឈើចេញ ទៅវៀតណាម។

ក៏ប៉ុន្តែរហូតមកដល់ ពេលនេះគ្មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ណាហ៊ានប៉ះពាល់មេឈ្មួញ សឹង សំអុល នៅឡើយទេហើយឈ្មួញម្នាក់នេះ បង្កើនសកម្មភាព ដឹកជញ្ជូនឈើចេញទៅស្រុកយួនតាម ច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ និងច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយរលូនតែម្តង។

សកម្មជនព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទីតាំងដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ដែលជាក្រុមហ៊ុន របស់មេឈ្មួញ សឹង សំអុល គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្ម តទៅទៀតឡើយ។ ឈើដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូន តាមរថយន្តយីឌុបធំៗ យ៉ាងគគ្រឹកគគ្រេង ក្នុងរយៈពេល ប្រមាណ៣ខែកន្លងទៅនេះ គឺជាឈើដែលកាប់ចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ព្រៃការពារ ព្រៃអភិរក្សក្បែរៗនោះ។

សូម្បីតែមន្ត្រីគណៈកម្មការ បង្ក្រាបនិងទប់ស្កាត់ បទល្មើសព្រៃឈើ ក៏មិនហ៊ានប៉ះពាល់សកម្មភាពដឹកជញ្ជូនឈើ របស់មេឈ្មួញ សឹង សំអុល នោះឡើយ ហើយបណ្ដោយឲ្យឈ្មួញរូបនេះបង្កើន សកម្មភាពដឹកជញ្ជូនឈើ កាន់តែខ្លាំងថែមទៀត៕SRលិខិតមិត្តអ្នកអាន


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,255 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,104 នាក់