ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ


អាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួនមនុស្ស១២នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 5555

 ខេត្តសៀមរាប៖ជនសង្ស័យ ចំនួន១២នាក់ ត្រូវបានអាវុធហត្ថ ក្រុងសៀមរាប និងខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធ គ្រឿងញៀន ពីរករណីផ្សេងគ្នា។
មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ករណីទី១ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់។ នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។ ដោយរកឃើញវត្ថុតាងមាន៖
១-ម្សៅគ្រើមម៉ាទឹកកកចំនួន ២៦ កញ្ចប់ទម្ងន់ ១១,៧២ ក្រាម
២-ទូរស័ព្ទ ០៤ គ្រឿង
៣-ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង។ ជនសង្ស័យ និងវត្ថុតាងត្រូវបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ។
មន្ត្រីបន្ថែមថាករណីទី២ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នៅចំណុច ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប កម្លាំងអាវុធហត្ថ ក្រុងសៀមរាប បានចុះបង្រ្កាប ករណីគ្រឿងញៀននៅចំណុចខាងលើ។
ដោយឃាត់ខ្លួន ជនសង្ស័យ៤នាក់ដកហូតវត្ថុតាងរួមមាន:
.ម្ស៉ៅគ្រឿមពណ៌សរថ្លា (ម៉ាទឹកកក)ចំនួន៦កញ្ចប់ ស្មើនិងទម្ងន់ ២•៦៨ក្រាម
.ទូរស័ព្ទចំនួន៤រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបញ្ជួន ទៅការិយាល័យ គ្រឿងញៀន អ ហ ខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 54,178 នាក់
ម្សិលមិញ : 40,381 នាក់
សរុប : 42,975,981 នាក់