ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ខេត្តកោះកុង បង្ក្រាបសាច់ខូចគុណភាព នាំមកពីថៃ ជាង១ពាន់គីឡូ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1163

 ខេត្តកោះកុង៖ដោយអនុវត្តតាម ការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាល ខេត្តកោះកុង នៅថ្ងៃទី១៧ ខែតុលាព្រឹកមិញ កំលាំងនគរបាល ផែនប្រឆាំងបទល្មើស ដឹកនាំដោយ លោកវរសេនីយ៍ឯកមីន រស្មី ស្នងការរង បានធ្វើត្រួតពិនិត្យនិងបង្ក្រាបនូវករណីនាំចូលដោយ ខុសច្បាប់នូវសាច់មាន់ និងប្រហិតពីប្រទេសថៃ ។
ក្នុងកិច្ចប្រតិបត្តិការ កំលាំងដកហូតបាន នូវទំនិញខុសច្បាប់ចំនួន1687kg (សាច់មាន់ខូចគុណភាពចំនួន1114kg និងប្រហិត ខូចគុណភាពចំនួន564kg) ហើយចំពោះទំនិញខាងលើ នេះគឺកំលាំងសហការជា មួយសមត្ថកិច្ច កាំកុងត្រូល ដើម្បីធ្វើការដុត កំទេចចោលតែម្តង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,992 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,182 នាក់