ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

លោកឃឹម ប៊ុនសុង ប្រាប់មន្ត្រីបង្កើន សកម្មភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1772

ខេត្តសៀមរាប៖អភិបាល ខេត្តសៀមរាប បានប្រាប់មន្ត្រីបង្កើន សកម្មភាព ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ឲ្យល្អប្រសើរជាប់ជាប្រចាំ។

លោកឃឹម ប៊ុនសុង អភិបាលខេត្តថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមជំរុញឲ្យគ្រប់ស្ថាប័ន អង្គភាព កងកម្លាំងប្រដាប់អាវុធ បង្កើនសកម្មភាព ថែរក្សាសន្តសុខ សណ្តាប់ធ្នាប់ ឲ្យល្អប្រសើរជាប់ ជាប្រចាំ ជាពិសេសក្នុងពិធីបុណ្យប្រពៃណី ខាងមុខគឺបុណ្យអុំទូ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រៀមទប់ស្កាត់រាល់ សកម្មភាពណាដែលសំដៅដល់បដិវត្តន៍ពណ៌ ត្រូវទប់ស្កាត់ការធ្វើបាតុកម្ម ឬការប្រមូលផ្តុំណាមួយ ដែលគ្មានច្បាប់ទំលាប់ ចូលរួមតាមដានគោលនយោបាយរបស់រាជរដ្ឋាភិបាល (ពេលខាងមុខអាចនឹងមានការរំលាយបក្សសង្គ្រោះជាតិ តាមរយៈតុលាការកំពូល) ដូចនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រីត្រូវអនុវត្តឲ្យបានជាដាច់ខាត ក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប ។
ការថ្លែងនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៨តុលានេះក្នុងកិច្ចប្រជុំ គណៈបញ្ជាឯកភាពខេត្ត៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,740 នាក់
ម្សិលមិញ : 33,040 នាក់
សរុប : 64,557,686 នាក់