ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ


សម្ដេច អរគុណក្មួយៗ តាមរយៈ ការចាប់ដៃ ឱប ថើប និង Selfie

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 471

 អរគុណក្មួយៗ ចៅៗកម្មករ និងកម្មការនីដែលបានផ្តល់នូវការគោរពស្រឡាញ់រាប់អានតាមរយៈការចាប់ដៃ ឱប ថើប និង Selfie ក្នុងពេលដែលពូបានចុះមកជួបក្មួយៗតាមរោងចក្រ។ ភាពស្និទ្ឋស្នាល និងការស្រឡាញ់ចេញពីបេះដូងរបស់ក្មួយៗនិងចៅៗ គឺបានធ្វើអោយពូរំភើបសប្បាយរីករាយ។
ការគោរពស្រឡាញ់ទាំងអស់នេះ គឺដោយសារក្មួយៗនិងចៅៗបានយល់ដឹងច្បាស់អំពីសកម្មភាព និងការលះបង់ទាំងឡាយដែលពូបានធ្វើសម្រាប់ជីដូន ជីតា និងឪពុកម្តាយក្មួយៗនិងចៅៗកន្លងមក រួមទាំងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និងនយោបាយឈ្នះ ឈ្នះ ការរកសន្តិភាព ដែលធ្វើអោយកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 53,122 នាក់
ម្សិលមិញ : 40,381 នាក់
សរុប : 42,974,925 នាក់