ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេចហ៊ុន សែន៖ ប្រទេសណា ក៏មានពលរដ្ឋ ចេញទៅធ្វើការ នៅបរទេសដែរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1445

 ក្នុងពេលដែលពូកំពុងជួបសួរសុខទុក្ខក្មួយៗកម្មករនៅក្នុងប្រទេស ក៏ពូបាននឹងកំពុងគិតដល់ក្មួយៗដែលកំពុងធ្វើការនៅក្រៅប្រទេសដែរដូចជានៅ ប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី…ជាដើម។ ពូខិតខំសម្របសម្រួលជាមួយប្រទេសដែលក្មួយៗកំពុងធ្វើការដើម្បីអោយកូនក្មួយៗទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត។
ក្មួយៗមិនត្រូវគិតថាមកធ្វើកញ្ជះគេទេ ឬចំណាកស្រុកខុសគេខុសឯងនោះទេ។ ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ សូម្បីតែនៅប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឡាវ សិង្ហបូរី ឥណ្ឌា ហុងកុង …ជាដើម។ នេះគឺបានបង្ហាញពីសមត្ថភាព និងមានឱកាសដែលក្មួយបានមកធ្វើការនៅបរទេស។ សំខាន់បំផុតនោះ គឺក្មួយៗមានការងារធ្វើល្អ និងមានប្រាក់ខែល្អ ទោះបីនៅក្នុងឬក្រៅប្រទេសក្តី ដែលជាមោទនៈភាពរបស់ក្រុមគ្រួសារ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,543 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,392 នាក់