ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សម្ដេច៖ ពូសូមចូល រួមអរបអរសាទរ ចំពោះក្មួយៗ កម្មការនីដែល មានផ្ទៃពោះទាំងអស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1160

 ពូសូមចូល រួមអរបអរសាទរ ចំពោះក្មួយៗ កម្មការនីដែល មានផ្ទៃពោះទាំងអស់និងចៅៗនៅក្នុងផ្ទៃដែលនឹងកើតមកនៅពេលដ៏ខ្លីខាងមុខនេះ។ ក្មួយៗនឹងទទួលបានការឧបត្ថម្ភថវិកាពេលសម្រាលកូន។ បើក្មួយៗសម្រាលបានកូន១គឺទទួលបាន $100, បើបានកូន២គឺទទួលបាន $200, បើបានកូន៣ គឺទទួលបាន$300 បូកបន្ថែមនឹងថវិកាឧបត្ថម្ភពីខ្ញុំនិងភរិយាថែមទៀត។ ទោះបីសម្រាលកូនស្លាប់ឬរស់ គឺក្មួយៗនៅតែទទួលបានប្រាក់ឧបត្ថម្ភនេះទាំងអស់គ្នា។ ទន្ទឹមនឹងនេះដែរ គឺក្មួយៗនឹងទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃទៀតផងនៅតាមមន្ទីរពេទ្យរដ្ឋ។
ពូសូមជូនពរក្មួយៗកម្មការនីដែលជាអនាគតម្តាយមានសុខភាពល្អ និងសម្រាលកូនជាទីស្រឡាញ់មានសុខសុវត្ថិភាពគ្រប់ៗគ្នា៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,425 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,938,945 នាក់