ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្ស២នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1385

ខេត្តបាត់ដំបង៖ជនសង្ស័យចំនួន២នាក់ ត្រូវបាននគរបាល ខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ករណីគ្រឿងញៀន។

លោកអនុសេនីយ៍ឯកឈឿង គឹមសុង ប្រធានក្រុមអន្តរាគមន៍ បង្ការបង្រ្កាប នៃស្នងការ ខេត្តបាត់ដំបង បានឲ្យអង្គភាពសៀមរាបប៉ុស្ដិ៍ដឹងថា ជនសង្ស័យទី១ឈ្មោះ មឿន ពៅ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង។
២ឈ្មោះ ហៃ សុម្នី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិរំចេក៥ សង្កាត់រតនះ ក្រុងបាត់ដំបង។ ក្រោយឃាត់ខ្លួន រកឃើញ 🎬វត្ថុតាង ម្សៅក្រាមពណ៌ ស ស្រអាប់ សារធាតុញៀន ចំនួន៤ថង់ ទម្ងន់១៦,៧៩ក្រាម សារធាតុ លឿងចំនួន២ខ្សែ នឹងបន្តោងខ្មៅ១ទូរសព្ទ័ដៃចំនួន៣គ្រឿង និង សំភារៈសម្រាប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន

ជនសង្ស័យទាំងរួមទាំងវត្ថុតាង ក្រុមបង្ការ បង្ក្រាប បានប្រគល់ ឲ្យទៅការិយាល័យ ជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី។សូមរម្លឹកថាករណីបង្ក្រាបនេះ ធ្វើនៅថ្ងៃទី១៧តុលាឆ្នាំ២០១៦ នៅចំណុចភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,439 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,629 នាក់