ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ


ស្នងការ ខេត្តបន្ទាយមានជ័យ ច្រានចោល ព័ត៌មានបង្ហោះតាមហ្វេប៊ុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 1007

ភ្នំពេញ៖លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានច្រានចោល នូវព័ត៌មាន មួយដែលបានបង្ហោះតាម ប្រព័ន្ធទំនាក់ទំនង សង្គមហ្វេប៊ុក។

ថ្លែងប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី២០តុលានេះ លោកលោកឧត្តមសេនីយ៍ទោ អាត់ ខែម បានមានប្រសាសន៍ថា រូបលោកមិនបាន ប្រព្រឹត្តដូចអ្វីដែលគេបានបង្ហោះនោះទេ។ លោកថាលោកខិតខំ ធ្វើការបម្រើពលរដ្ឋ ដើម្បីកិត្តិយស របស់លោកព្រោះលោកជិតចូលនិវត្តន៍ទៅហើយ។

នៅពេល អង្គភាពសៀមរាបប៉ុស្ដិ៍ សួថា? តើលោកស្នងការអាចដឹងទេថា អ្នកប្ដឹងរូបលោក ជាមន្ត្រីនគរបាល ឬខាងណា? លោកស្នងការថា៖ លោកមិនបានដឹងថា ជាខាងណានោះទេ មិនដឹងបក្សខាងណាទេ។ ជាធម្មតាការដឹកនាំ មិនល្អទាំងអស់នោះទេ។

ជុំវិញករណី ហ្វេប៊ុកបង្ហោះថា ភាពមិនប្រកតី ដែលមាន៩ចំណុច ដោយមានការលើកឡើង ពីបាតុភាព របស់លោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាល ខេត្តបន្ទាយមានជ័យ បានប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថារាល់កិច្ចការទូទៅ ទាំងអស់ របស់ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ ធ្វើឡើង ក្រោមការ ប្រជុំពិគ្រោះយោបល់ គ្រប់បណ្ដា ផែនទាំងអស់ ចំណុះអោយស្នងការនគរបាលខេត្ត រួមទាំងបណ្ដា អធិការក្រុង
និង ស្រុកចូលរួម ផងដែរ។

មន្ត្រីបន្ថែមថា ការសម្រេចកិច្ទការអ្វីមួយ មិនមែនសម្រេច តែលោកស្នងការ ម្នាក់ឯងនោះទេ ដោយមានលោកស្នងរង និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។ ហើយទៀតសោត សព្វថ្ងៃនេះកម្លាំងនគរបាល ទូទាំងស្នងការ មានការសាមគ្គីគ្នា ជាធ្លុងមួយ ដោយពុំមាន ការបែកបាក់នោះឡើយ។

មន្ត្រីបន្ថែមទៀតថាជាធម្មតាទេ នៅក្នុងអង្គភាពនីមួយៗ វាមានកូនចៅខ្លះ មានការថ្នាំងថ្នាក់ មកលើមេកើយចឹងហើយ តែជាបុគ្គលទេ ព្រោះបុគ្គលនោះ មិនអនុវត្ត តាមគោលការណ៍ច្បាប់របស់ កម្លាំងមន្ត្រីនគរបាល។

មន្ត្រីដដែលបន្ថែមថា ក្រោមការដឹកនាំ របស់លោកឧត្តមសេនីយ៍ទោអាត់ ខែមកម្លាំងទាំងអស់ ពុំមានបែកបាក់សាមគ្គីគ្នាទេ ហើយម៉្យាងទៀត មន្ត្រីនគរបាល ទាំងអស់ពេញចិត្តនឹងចូលរួមចំណែក ជាមួយលោកស្នងការ លើការជួយកសាង ផ្ទះជូនប្រជាពលរដ្ឌក្រីក្រនិងការចូលរួមមនុស្សធម៌គ្រប់ទីកន្លែងផងដែរ។ ដោយលោកស្នងការ បានចុះដោយផ្ទាល់ជាមួយមន្ត្រី ដើម្បីជួយប្រជាពលរដ្ឋ ដែលជួបការលំបាក៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 54,565 នាក់
ម្សិលមិញ : 40,381 នាក់
សរុប : 42,976,368 នាក់