ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ជាង១០នាក់ត្រួតវាយម្នាក់ ត្រូវបានឃាត់ខ្លួន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 12366

 ខេត្តប៉ៃលិន៖មន្ត្រីនគរបាល នៃស្នងការដ្ឋានន គរបាលខេត្ដប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យចំនួន១០នាក់ ត្រូវបានឃាត់ខ្លួន ក្រោយត្រួតគ្នា វាយបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់។
ការឃាត់ខ្លួនជនសង្ស័យ ពីបទប្រើអំពើរហឹង្សា ដោយ ចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១៨:១៩នាទី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចសួនអាពាហ៍ពិពាហ៍ ស្ថិតក្នុងភូមិវត្ដ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
មន្ត្រីបន្ថែមថា ក្រោយពីទទួលបាន ពាក្យបណ្ដឹងឈ្មោះ ហេង ចាន់ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន ស្នាក់នៅភូមិវត្ដ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ជាអាព្យាបាលរបស់ជនរងគ្រោះឈ្មោះ ហូម ភូ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកន្ទឺពីរ ឃុំកន្ទឺពីរ ស្រុកបាណន់ ខេត្តបាត់ដំបង បណ្ដាលឲ្យរងរបួសធ្ងន់ចំក្បាល និងប្រអប់ដៃធ្ងន់ធ្ងរ ។
ដោយក្រោម ការដឹកនាំ និងបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាល ខេត្តប៉ៃលិន លោកវរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរង និងជាប្រធានការិយាល័យ កណ្តាល នគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកអនុសេនីយ៍ឯក កន សារុន នាយការិយាល័យស្តីទី នៃការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងចុះធ្វើការ ជនសង្ស័យទាំងនោះ មាន ឈ្មោះដូចខាងក្រោម៖
០១- វុធ ដេវិត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
០២- ជួន វាសនា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
០៣- ឃឿន ឃុយ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
០៤- វណ្ណា ពិសិដ្ឋ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
០៥- សាក់ គ្រីមស៊ាង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
០៦- គូរ ពិឈីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
០៧- វាសនា ស៊ីវ៉ាន់ថា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន
០៨- លី យូហុង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
០៩- ឈិន ឡាយ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
១០- សោម បូរា អាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់ភូមិអូច្រាលើ សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ។
ចំណែកជនដៃដល់ឈ្មោះ ឡាប សាល ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅខេត្តបាត់ដំបង បានរត់គេចខ្លួនបាត់ក្រោយបង្ករហេតុ បច្ចុប្បន្នករណីខាងលើ នេះសមត្ថកិច្ចជំនាញ កំពុងចាត់ការ ទៅតាមនិតិវិធីប្បាប់ ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,652 នាក់
ម្សិលមិញ : 42,148 នាក់
សរុប : 64,770,219 នាក់