ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ


ថ្នាក់ដឹកនាំ ខេត្តព្រះវិហារ ដង្ហែកឋិនទាន ចូលវត្តបាក់កាំ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ តុលា ឆ្នាំ​ 2017 អ្នកអាន 652

ខេត្តព្រះវិហារ៖ថ្នាក់ដឹកនាំ ខេត្តព្រះវិហារ នៅថ្ងៃទី២១ខែតុលា ព្រឹកមិញនេះ បានដង្ហែកឋិនទាន សាមគ្គីមួយ ដើម្បីប្រមូលបច្ចយ័ ប្រគេនព្រះសង្ឃគង់ចាំ ព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីម៉ា វត្តសំវះរះសិលា ហៅវត្តបាក់កាំ ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

អភិបាល ខេត្តព្រះវិហារ លោកអ៊ុន ចាន់ដា បានថ្លែងថា បុណ្យកឋិនទាន សាមគ្គីនេះគឺមានការផ្តួចផ្តើម ឯកភាពគ្នារវាង ថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត រួមជាមួយមន្ត្រីរាជការនៅតាមមន្ទីរអង្គភាព ជុំវិញខេត្ត ស្រុក ក្រុង ក្នុងន័យប្រមូល បច្ចយ័ យកមក ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានិង មួយផ្នែកទៀត ទុកសំរាប់ដោះស្រាយ ការខ្វះខាត ក្នុងការសាងសង់ព្រះវិហារនេះ។

លោកអភិបាលខេត្ត ថ្លែងបន្ថែមថា ដោយសារប្រទេស មានសុខសន្តិភាព បានធ្វើអោយប្រជាពលរដ្ឋយើង មានឱកាសប្រកបរបរ ចិញ្ចឹមជីវិតផ្សេងៗ បានដោយមានភាពងាយស្រួល ក្រៅពីនោះយើងអាចធ្វើបុណ្យទៀន ធ្វើធីផ្សេងៗជួបជុំគ្នា ដោយក្តីសប្បាយរីករាយ។

ឆ្លៀតនាឱកាសនោះផងដែរ លោកអភិបាលខេត្ត អ៊ុន ចាន់ដា ក៍បានអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋ ត្រូវអប់រំកូនចៅ អោយជៀសឆ្ងាយពីគ្រឿងញៀន គ្រប់ប្រភេទនិង ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថាបច្ចយ័ ដែលប្រមូលបាន ពីអង្គកឋិនទៀនសាមគ្គី គឺមានចំនួន៣៣៤៦០០០០លាន ៣៣លាន៤៦ម៉ឺនរៀលគត់៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 54,406 នាក់
ម្សិលមិញ : 40,381 នាក់
សរុប : 42,976,209 នាក់