ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ យកចិត្តទុកដាក់ បងប្អូនកម្មករ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 761

ខេត្តព្រះវិហារ៖ជាការយកចិត្ត ទុកដាក់បំផុត ចំពោះបងប្អូនកម្មករ បម្រើការងារ ក្នុងមន្ទីរសាធាណការ និងដឹកជញ្ជូនខេត្តព្រះវិហារ របស់លោកសំ លាងទ្រី ចាប់តាំងពីលោកកាន់តំណែងជាប្រធានមន្ទីរមក។

មានមតិសំណោះសំណាល ជាមួយបងប្អូន កម្មករទាំងអស់ នៅក្នុងមន្ទីរសាធារណការ ខេត្តព្រះវិហារ លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានមានប្រសាសន៍ថា

បើបងប្អូន មានជំងឺ លោកអនុញ្ញាតិ អោយឈប់សំរាក ហើយពេលជា ត្រឡប់មកធ្វើការវិញ សូមយកវិក័យប័ត្រមកផង ដោយមន្ទីរនិងចេញថវិការ ថ្លៃព្យាបាលជំនួស។

លោកសំ លាងទ្រី បានថ្លែងថា ដោយអនុវត្តន៍ តាមការណែនាំ របស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន ក៍ដូចជាកាណែនាំ របស់លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ មន្ទីរតែងយកចិត្តទុកដាក់ ជានិច្ចអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ជាប់ជាប្រចាំ ដូចជាការជួសជុល ការថែទាំផ្លូវ....ជាដើម ធ្វើអោយការងារ ទទួលជោគជយ័ ជាបន្តបន្ទាប់។ ដែលកត្តានេះគឺ ផ្តើមចេញពីការលះបង់ ការសហការសាមគ្គីគ្នារ វាងថ្នាក់ដឹកនាំបុគ្គលិ កកម្មករ នៅក្នុងមន្ទីរសាធារណការ ខេត្តទាំងមូល។

លោកប្រធានមន្ទីរបន្ថែមថា ការជួបជុំគ្នាក្នុងថ្ងៃនេះគឺ ពិតជាមានសារះសំខាន់ណាស់ ដើម្បីអោយបងប្អូនកម្មករយើងមានឱកាស បញ្ចេញមតិផ្ទាល់ខ្លួន ពីបញ្ហាប្រឈមនិង ភាពអសកម្មនានា ដែលកើតមានឡើង នៅក្នុងពេលបំពេញមុខងារភារកិច្ច។

ឆ្លៀតនាឱកាសនោះ លោកសំ លាងទ្រី ក៍បានផ្តាំផ្ញើ ដល់បងប្អូនកម្មករ ដែលបំពេញ ការងារនៅតាម ការដ្ឋានផ្សេងៗ ត្រូវស្លៀកពាក់ ឯកសណ្ឋាន ដែលបានបើក អោយជាប់ជានិច្ច ហើយត្រូវថែរក្សា អោយបានល្អ។
សូមរម្លឹកថា ការជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនេះ ធ្វើថ្ងៃទី១៩ខែតុលាឆ្នាំ២០១៧ កន្លងទៅនេះ៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,995 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,185 នាក់