ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ច ខេត្តឧត្តរមានជ័យ សង្ស័យនៅពីក្រោយខ្នង ឈ្មួញឈើឃ្វៀងធីម៉ាយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1299

 ភ្នំពេញ៖មជ្ឍដ្នាននានា មានការសង្ស័យថា អាជ្ញាធរ សមត្ថកិច្ច ខេត្តឧត្តរមានជ័យ ជាអ្នកនៅពីក្រោយខ្នង ឈ្មួញឈើគ្រញូង ឈ្មោះឃ្វៀង ធីម៉ាយ ដែលអ្នករត់ពន្ធឈើ ដ៍ធំនៅខេត្តឧត្តរមានជ័យ។
មន្ត្រីឃ្លាំមើលបទល្មើសព្រៃឈើបានឲ្យដឹងថា យាយម៉ាយ គឺជាជនឧក្រិដកម្ម ព្រៃឈើ ដោយឈ្មួញរូបនេះ ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញពីស្រុកអន្លង់វែង គ្មានអាជ្ញាធរ សមត្ថកិច្ចណា ហ៊ានធ្វើការបង្ក្រាបនោះទេ។ ការដែលអាជ្ញាធរ សមត្ថកិច្ច ខេត្តឧត្តរមានជ័យ មិនហ៊ានប៉ះពាល់ ជំនួញឈើ របស់យាយម៉ាយ បែបនេះ ទំនងហ៊ាន ត្រឹមលាបាតដៃ ទទួលលុយ ពីឈ្មួញឈើ រូបនេះតែប៉ុណ្ណោះ។
យាយម៉ាយ ជាឈ្មួញបំផ្លាញព្រៃឈើ ដុះស្លែហើយ កន្លងទៅធ្លាប់ត្រូវបាន សមត្ថកិច្ច ខេត្តកំពង់ធំ ចាប់ខ្លួន និងដាក់ពន្ធធានាគរ ផងដែរ។ ប៉ុន្តែឈ្មួញឈើរូបនេះ ចេញពីពន្ធនាគារ មិនបានប៉ុន្មានផង ចាប់ផ្ដើមធ្វើសកម្មភាព ដឹកជញ្ជូនឈើ គ្រញូងលក្ខណះ ទ្រង់ទ្រាយធំ ជាងមុន។
ប្រការដែល យាយម៉ាយ អាចដឹកជញ្ជូនឈើ ចេញបានដោយសុវត្ថិភាព បែបនេះ គេសង្ស័យថាបើគ្មាន ការបើកដៃ ពីអាជ្ញាធរ និងសមត្ថកិច្ច ខេត្តឧត្តរមានជ័យទេនោះ ក្បួនរថយន្តដឹកឈើគ្រញូង យាយម៉ាយ មិនអាចហោះ រំលងក្រុមសមត្ថកិច្ច ពីស្រុកអន្លង់វែង ព្រំដែនវៀតណាម បានឡើយ។
ជាក់ស្ដែង ក្បួនរថយន្តដឹកឈើ របស់យាយម៉ាយ ត្រូវបានសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ចាប់បានមួយគ្រឿងនៅចំណុចភូមិព្រៃពិស ឃុំជ្រែស ស្រុកកំពង់ត្រឡាច ចំណែក២គ្រឿងទៀត បើរត់គេចបាន ដោយសុវត្ថិភាព។
រថយន្ដមួយគ្រឿង ម៉ាក Luxes ពាក់ស្លាកលេខភ្នំពេញ2Q-5747 ដែលចាប់បាន ឈើគ្រញូងចំនួន១៥២ដុំ ដែលសមត្ថកិច្ច អះអាងថា ជារបស់ឃ្វៀវ ធីម៉ាយ ជនជាតិវៀតណាម។
មន្ត្រីបានឲ្យដឹងថា ក្បួនរថយន្ដដឹកគ្រញូង របស់យាយម៉ាយ ចេញពីមកពីស្រុកអន្លង់វែង បន្តទៅទីរួមខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ចូលមកខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥ បម្រុងឆ្ពោះទៅខេត្តស្វាយរៀង នាំចេញទៅលក់នៅ ប្រទេសវៀតណាម៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,097 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,287 នាក់