ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

នគរបាល ខេត្តសៀមរាប ឃាត់ខ្លួនបុរសម្នាក់ ដកហូតគ្រឿងញៀន មួយកញ្ចប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 22 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1828

 ខេត្តសៀមរាប៖មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយរកឃើញ គ្រឿងញៀន ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកក ចំនួន១កព្ចាប់តូចស្មើនឹងទំងន់ ០,១ក្រាម ទាំងសំបក។
មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន បានបន្ថែមថា ជនសង្ស័យឃាត់ខ្លួន នៅវេលាម៉ោង០៤និង០០នាទីទាបភ្លឺថ្ងៃទី២២ខែ តុលាឆ្នាំ២០១៧ ដោយកំលាំងការិយាល័យ ប្រឆាំងគ្រឿង ញៀនបានចូលរួមសហការជាមួយកំលាំង ការិយាល័យការពារនិងអន្តរាគម នៃស្នងការនគរបាល ខេត្តសៀមរាប នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
ជនសង្ស័យចំនួនឈ្មោះ ធា តុលភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរកម្មករ សំណង់ទីលំនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (រក្សាទុកនិងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន)។
👉ជនសង្ស័យនិង វត្ថុតាងដកហូត 👉បញ្ចូនទៅសាលាដំបូង ថ្ងៃទី២៣ខែតុលាស្អែក៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 24,655 នាក់
ម្សិលមិញ : 42,148 នាក់
សរុប : 64,770,222 នាក់