ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាសូ!ខ្មែរ៧នាក់ ទាហានថៃ ចាប់ខ្លួន ពេលទៅកាប់ឈើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 28 ខែ តុលា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 2180

 ភ្នំពេញ៖ពលរដ្ឋខ្មែរ ចំនួន៧នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួន ក្នុងពេល ពួកគេឆ្លងដែន ចូលទៅកាប់ឈើ ក្នុងទឹកដីថៃ។
អាជ្ញាធរថៃ បានឲ្យដឹងនៅ ថ្ងៃទី២៧ ខែតុលា ម្សិលមិញថា កម្លាំងទាហានឈុតខ្មៅថៃ បានចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន៧នាក់ នៅស្រុកប៉ណាមរ៉ន ខេត្តចន្ទ័បុរី ប្រទេសថៃ ខណៈដែលលួចឆ្លងដែន ទៅអារឈើខុសច្បាប់ នៅក្នុងទឹកដីប្រទេសថៃ ចន្លោះបង្គោលសីមាលេខ៦៧ និង៦៨ ស្ថិតក្នុងភូមិសាស្រ្ដភូមិបរហ៊ុយត្បូង សង្កាត់បរយ៉ាខាក្រុង/ខេត្ដ ប៉ៃលិន។
អាជ្ញាធរថៃ បានបន្តថា ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានបញ្ជូនខ្លួនមកខេត្តចន្ទ័បុរី ដើម្បីដាក់ទោសតាមច្បាប់របស់ប្រទេសថៃ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 8,527 នាក់
ម្សិលមិញ : 47,293 នាក់
សរុប : 59,939,047 នាក់