ដំណឹងថ្មីៗ


អភិបាល ខេត្តព្រះវិហារ ចុះចែកអំណោយ ដល់ប្រជាពលរដ្ឋ៧២គ្រួសារ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 263

 
ខេត្តព្រះវិហារ៖ លោកអ៊ុន ចាន់ដាអភិបាល ខេត្តព្រះវិហារ នៅថ្ងៃទី១០វិច្ឆិកា ម្សិលមិញ បាននាំអំណោយ មនុស្សធម៌ ពីសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ចែកជូន
ប្រជាពលរដ្ឋចាស់ជរា និងគ្រួសារ ផ្ទុកមេរោគអេដស៍ចំនួន ៧២គ្រួសារ មកពីឃុំចំនួន២ នៃស្រុកជយ័សែន ខេត្តព្រះវិហារ នៅបរិវេណវត្តឥន្ធទ្រង់ ភូមិស្អាង ឃុំស្អាង ស្រុកជយ័សែន។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេច តែងគិតគូរយកចិត្តទុក្ខដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន។
លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការរីកចំរើនស្ទើរគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការធូរធារ និងមានសិទ្ធសេរីភាពគ្រប់បែបយ៉ាង។ លោក ក៏បានមានប្រសាសន៍ផ្តាំផ្ញើរឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវគាំទ្ររាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសយើងកាន់តែមានការរីកចំរើនតទៅទៀត និងត្រូវខិតខំបង្កបង្កើនផលដើម្បីលើកស្ទួយកំរិតជីវភាព។
ដោយឡែកអំណោយដែលចែកជូននេះ គឺក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ឃីត១កញ្ចប់ ព្រមទាំងប្រគេនអង្ករ២ការ៉ុង មី២កេស ឃីត២កញ្ចប់ និងបច្ច័យចំនួន ៣,៤០០,០០០រៀល សម្រាប់ប្រក់ដំបូលកុដិផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,299 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,594,124 នាក់