ដំណឹងថ្មីៗ


អាជ្ញាធរ ខេត្តព្រះវិហារ និងខេត្តរតនគិរី បង្កើតព្រឹត្តការណ៍ ដាំកូនឈើមិត្តភាព

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 297

ខេត្តរតនគិរី៖នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តរតនគិរី និងខេត្តព្រះវិហារ បានបង្កើតព្រឹត្តការណ៍មួយ គឺការដាំកូនឈើមិត្តភាព រវាងខេត្តទាំងពីរ ក្នុងគោលបំណងបង្កើន កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាព ទៅវិញទៅមក។
ពិធីដាំកូនឈើនេះ ត្រូវបានធ្វើឡើង នៅពហុកីឡាដ្ឋាន ខេត្តរតនគិរី ដោយមានការចូលរួមពីលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្តរតនគិរី និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រះវិហារ។
ក្នុងពិធីនេះកូនឈើ ប្រភេទធ្នង់ និងគគីប្រមាណ ជាង១០០ដើម ត្រូវបានដាំដើម្បីលម្អរសោភណ្ឌភាពទីប្រជុំជនក្រុង ប្រកបដោយភាពបៃតង៕SR
 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,600 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,593,425 នាក់