ដំណឹងថ្មីៗ


ប៉ូលិសខេត្តសៀមរាប បញ្ជូនមនុស្ស៣នាក់ ទៅតុលាការ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 1429

 ខេត្តសៀមរាប៖មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ត្រូវបានបញ្ជូនទៅ តុលាការ នៅថ្ងៃទី១១វិច្ឆិកានេះ ករណីគ្រឿងញៀន។
មន្ត្រីនគរបាល បន្ថែមថា នៅថ្ងៃទី១០ខែ ម្សិលមិញ កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីចាត់ចែង អោយប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុ ញៀននៅបន្ទប់ជួលភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង ខេត្ត សៀមរាប ។
👉ឃាត់ខ្លួនជនសង្ស័យ៣នាក់ ៖០១/:ឈ្មោះ តាន់ ស្រេងភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលើកឥវ៉ាន់ទីលំនៅស្នាក់នៅបន្ទប់ជួលភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
០២/ឈ្មោះ សារ៉េត សាន់ភេទប្រុស អាយុ២០ ឆ្នាំ មុខរបរកម្មករលើកឥវ៉ាន់ទីលំនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន)
០៣/ ឈ្មោះ មាស ដេវីត ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករលើកឥវ៉ាន់ ទីលំនៅភូមិទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)
👉វត្ថុតាងដកហូត ឧបករណ៍ ប្រើប្រាស់គ្រឿងញៀន មួយចំនួន៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,855 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,593,680 នាក់