ដំណឹងថ្មីៗ


មន្ត្រី៖កំពុងប្រមាញ់ ជនល្មើសបោកគ្រាប់ និងបាញ់រះមកលើ សមត្ថកិច្ច អាវុធហត្ថ ខេត្តសៀមរាប ម្នាក់រងរបួស

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 4110

ប្រតិបត្តិការក្ដៅគគុក រយៈពេលជាច្រើនម៉ោង ព្រំប្រទល់ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ រហូតមកទល់ នឹងរសៀលថ្ងៃអាទិត្យនេះ មិនទាន់បិទបញ្ចប់ នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងបន្តចំណាត់ ការបង្រ្កាបក្រុម ឃាតកស៊ីឈ្នួល សម្លាប់មនុស្សមួយក្រុម។

មេបញ្ជាការមូលដ្ឋាន ស្រុកអន្លង់វែង លោក ងួន ធារិទ្ធ មិនបានបរិយាយដំណើររឿងនេះទេ ដោយបញ្ជាក់ប្រាប់ Cam Post ថា កំពុងរវល់។
បើតាមប្រភពព័ត៌មានបានប្រាប់ថា សមត្ថកិច្ចអាវុធហត្ថ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ សហការតាមប្រមាញ់ ក្រុមឃាតកស៊ី ឈ្នួលសម្លាប់មនុស្ស តាំងពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ រហូតបន្តមកទល់នឹង ពេលរសៀលថ្ងៃអាទិត្យនេះ។ ក្នុងប្រតិបត្តិការនោះ ក្រុមជនល្មើសបានបាញ់សន្ធប់មកលើ កងកម្លាំងប្រដាប់អាវុធ បណ្តាលឲ្យរងរបួសមន្រ្តីអាវុធម្នាក់ ប៉ុន្តែមិនធ្ងន់ធ្ងរទេ។

ប្រភពបានប្រាប់ទៀតថា ករណីនេះ គឺសមត្ថកិច្ចបានចុះអនុវត្តន៍ដីកា ចាប់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល ហើយរត់គេចខ្លួនមក ក្នុងភូមិសាស្ត្រព្រំប្រទល់ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប ស្ថិតក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

នៅពេលសមត្ថកិច្ច កំពុងឡោមព័ទ្ធ ចាប់ក៏ត្រូវបានជនសង្ស័យ គប់គ្រាប់បែកចំនួន២គ្រាប់ និងបាញ់រះមកលើ ក្រុមសមត្ថកិច្ចអាវុធហត្ថ ដែលមានគ្នាជាង១០នាក់ បណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ ឈ្មោះ អ៊ុយ ចយ ជានាយការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បង្កឲ្យរងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យ ក្រោយបើកការបាញ់រះ និងគប់គ្រាប់បែកមក លើសមត្ថកិច្ចរួចហើយ ក៏បានរត់គេចខ្លួនចូល ក្នុងព្រៃបាត់ស្រមោលតែម្ដង៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 32,173 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,593,998 នាក់