ដំណឹងថ្មីៗ


រុស្ស៊ី នឹងផ្តល់ជំនួយ សម្រាប់ការ បោះឆ្នោត សកល ឆ្នាំ២០១៨

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ វិច្ឆកា ឆ្នាំ​ 2017 អ្នកអាន 524

 ភ្នំពេញ៖ លោក ឌីមេទ្រី ម៉ាក់ម៉េដេវ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសហព័ន្ធរុស្សី នឹងផ្តល់ជំនួយសម្រាប់ការបោះឆ្នោតសកលឆ្នាំ២០១៨ ខាងមុខ និងត្រៀមបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតទៅធ្វើការត្រួតពិនិត្យដំណើរការបោះឆ្នោតនេះផងដែរ។
អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក ឌីមេទ្រី ម៉ាក់ម៉េដេវ សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ដោយបានជួបសម្តេច សាជាថ្មីម្តងទៀត បន្ទាប់ពីបានជួបសម្តេច ក្នុងឆ្នាំ២០១៤-២០១៥ និងឆ្នាំ២០១៦ ក្នុងពេលដែលលោកអញ្ជើញទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងដំណើរទស្សនកិច្ច របស់សម្តេច ទៅកាន់រុស្ស៊ី។
លោក ឌីមេទ្រី ម៉ាក់ម៉េដេវ បានមានប្រសាសន៍ថា “ រុស្ស៊ីនឹងផ្តល់ជំនួយសម្រាប់ការបោះឆ្នោត សកល ឆ្នាំ២០១៨ និងត្រៀមបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតទៅធ្វើការត្រួតពិនិត្យដំណើរ ការបោះឆ្នោត”។
លោកបន្តថា ឆ្នាំ២០១៧នេះគឺ ជាខួប៦០ នៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ហើយកាលពីថ្ងៃទី៩វិច្ឆិកាកន្លងទៅថ្មីៗនេះ ឯកឧត្តមបានផ្ញើសារចូលរួមអបអរសាទរខួបលើកទី៦៤ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជាផងដែរ។
លោបន្តថា បច្ចុប្បន្ននេះទំនាក់ទំនងប្រទេសទាំងពីរ គឺមានភាពល្អប្រសើរខ្លាំងណាស់ ព្រមទាំងបាន ដើរទៅមុខយ៉ាងលឿន ហើយការពិភាក្សា នឹងជួយជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរឲ្យកានតែរឹងមាំទ្វេឡើងថែមទៀត ។
លោកបន្ថែមថា រុស្ស៊ីមានចក្ខុវិស័យល្អក្នុងការជំរុញកំណើន ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ឲ្យកាន់តែធំឡើងៗថែមទៀត លើអ្វីដែលមេដឹកនាំទាំងពីរបានចុះហត្ថលេខារួចមក ហើយដែលបាន និងកំពុងអនុវត្ត ហើយថ្មីៗ រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីធ្វើការជួសជុល មន្ទីរ ពេទ្យរុស្សី ដែលបានសាងសង់ឡើងកាលពីទសវត្ស៦០ ដែលនឹងត្រូវធ្វើការ ជួសជុលនៅពេល ដ៏ខ្លីខាងមុខ ក្រោមជំនួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលរុស្ស៊ី។
នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេច ហ៊ុន សែន ក៏បានលើកឡើងពី បំណុលដែលកម្ពុជា ជំពាក់ អតីតសហភាពសូវៀត ការពិភាក្សាឲ្យមានកា រហោះហើរត្រង់ពីប្រទេសរុស្សីមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីកម្ពុជាបានពង្រីក បណ្តោយផ្លូវសម្រាប់យន្តហោះរត់ចុះឡើងរួចមកនោះ។
លើបញ្ហាបំណុលនេះ រុស្សីស្វាគមន៍ក្នុងការបង្កើតក្រុមការងារ ដើម្បីដោះស្រាយជូនប្រទេសកម្ពុជា។ រុស្សីក៏បានចាត់ទុកថា កម្ពុជា គឺជាមិត្តដ៏ល្អជិតស្និទ្ធ របស់ប្រទេសរុស្សី និងបានចាត់ទុកថា កម្ពុជានឹងបន្តមានស្ថេរភាពនយោបាយ ដោយមិនអាចមានបរទេសណាចូលជ្រៀតជ្រែកបានឡើយ។
សម្តេចហ៊ុន សែន បានឯកភាពថា ទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ ៦០ឆ្នាំកន្លងមកនេះ គឺបានបង្ហាញនូវភាពកាន់តែចាស់ទុំ និងរឹងមាំសម្រាប់ប្រទេសទាំងពីរ។
ក្នុងជំនួបពិភាក្សាគ្នានេះដែរ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសចលនាបដិវត្តន៍ពណ៌ ដោយយកចិត្តទុកដាក់ផងដែរ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 31,783 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,593,608 នាក់